ឃាត់ខ្លួនបុរសម្នាក់ ក្រោយពីឆែកឆេរ​ ឃើញមានអាវុធខ្លី១ដើម​

ភ្នំពេញ៖​ សមត្ថកិច្ចនគរបាលស្រុកសំរោង​ សហការជាមួយប្រជាការពារឃុំជំរះពេរ​ បានដើរល្បាត នៅតាមភូមិសាស្រ្ត ប្រទះឃើញបុរសម្នាក់ មានការសង្ស័យបានឆែកឆេរលើខ្លួនបុរសនោះ ឃើញមាន អាវុធខ្លី១ដើមនៅវេលាម៉ោង១យប់ ឈានចូលថ្ងៃទី១៣​ ខែកក្កដាឆ្នាំ២០១៨​ នៅចំណុច​ ភូមិព្រៃ នាងពួន​ ឃុំជំរះពេរ តាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា នៅពេលសមត្ថកិច្ច និងប្រជាការពារបានដើរល្បាតនៅក្នុងមូលដ្ឋាន ក៏ជួប បុរសម្នាក់គួរអោយសង្ស័យនៅចំណុច​ខាងលើ​ ​បានធ្វើការត្រួតពីនិត្យក៏ប្រទះឃើញអាវុធខ្លី១ដើម​ ម៉ាក K59បង់១​ មានគ្រាប់២គ្រាប់។ ជនសង្ស័យមានឈ្មោះ​ ស៊ឹម​ សំ​ ភេទប្រុស​ អាយុ៥៧ឆ្នាំ​ ទីលំនៅភូមិ ស្វាយទង​ ឃុំខ្វាវ​ ស្រុកសំរោង​ ខេត្តតាកែវ​ មុខរបរមិនពិតប្រាកដ ។ ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿង​ ចាត់ការតាមនីតិវិធីច្បាប់៕