ជិះម៉ូតូលឿនជ្រុលទៅបុកចូលរថយន្តច្នៃ ស្លាប់ម្នាក់របួសស្រាលម្នាក់

ត្បូងឃ្មុំ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូលភនជ្រុលទៅបុកចូលរថយន្តច្នៃ កាលពីវេលាម៉ោង៤និង ៣០ នាទីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ កើតឡើងលេីផ្លូវលំស្ថិតនៅភូមិទួលថ្ម ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

តាមសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះជិះ ម៉ូតូម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ បេីកបរដោយឈ្មោះ ឃុត ព្រឹក ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិគគីរជេីង ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងកេីតហេតុ) អ្នករួមដំណេីរឈ្មោះ បាន សុខណា ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ-ឃុំ ជាមួយគ្នា(រងរបួសស្រាល) បានបើកលឿនជ្រុលទៅបុក រថយន្តកែច្នៃ ពណ៌ខៀវ គ្មានស្លាកលេខ ដឹកអូស បើកបរដោយជនមិនស្គាល់ឈ្មោះ នឹងអាស័យដ្ឋាន ដោយអ្នកបេីកបរបានគេចខ្លួនបាត់ក្រោយពេលកេីតហេតុ ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យរួច បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕