សំណាងក្នុងមួយពាន់គ្រោះថ្នាក់! រថយន្តលាយបេតុងបុកនិងកិនម៉ូតូសំណាងល្អអ្នកជិះម៉ូតូលោតចេញទាន់

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានរថយន្តលាយបេតុងបុកកិនពីក្រោយខណៈពេលកំពុងតែជិះម៉ូតូចេញពីផ្ទះឆ្ពោះទៅកន្លែងដាំកូនឈើ. ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែងនិងផ្លូវ៥០ម៉ែត ឋិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ប្រភពពត៍មាននៅកន្លែងកើតហេតុបានអោយដឹងថា
មុនពេលកើតហេតុគេឃើញយុវជនខាងលើជិះម៉ូតូម៉ាកសេ១២៥ពណ៍ខ្មៅសេរីឆ្នាំ២០១១ពាក់ស្លាកលេខភ្នំពេញ1AV8352ធ្វើដំណើរពីទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុក៏មានរថយន្តលាយបេតុងមួយគ្រឿងពណ៍សពាក់ស្លាកលេខភ្នំពេញ5A 0814
បើកបរពីទិសដៅពីជើងទៅត្បូងបើកក្នុងល្បឿនលឿនក៏បានជ្រុលទៅបុកអ្នកជិះម៉ូតូចំពេញទំហឹងបណ្តាលអោយម៉ូតូចូលក្រោមរថយន្តកិនខូចខាតទាំងស្រុងសំណាងល្អយុវជនដែលជាម្ចាស់ម៉ូតូលោតចុះពីលើម៉ូតូទាន់។

ក្រោយពេលកើតហេតុនគរបាលប៉ុស្តិដង្កោសហការណ៏ជាមួយកម្លាំងនគរបាលចរាចរណ័ខណ្ឌដង្កោបានចុះមកវាស់វែងនៅកន្លែងកើតហេតុនិងបានសម្រួលចរាចរណ៏ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៏បន្ទាប់មកក៏បានយករថយន្តបង្ករនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕