គួរឱ្យអាណិត! ម្ចាស់​ឡាន​ដែល​រង​គ្រោះ​ព្រោះ​ជន​ជាតិ​ចិន​ជក់​បារី បាន​ស្លាប់​ហើយ

តាម​ការ​បង្ហោះ​មុន​នេះ​បន្តិច បាន​ឲ្យ​ដឹង​​ថា ម្ចាស់​រថយន្ត​ម៉ាក Highlander ដែល​​ឆេះ​រលាក​សព្វ​ខ្លួន ព្រោះ​តែ​ជន​ជាតិ​ចិន​ជក់​បារី​ពេល​កំពុង​ចាក់​ហ្គាស់ បាន​បាត់​បង់​ជីវិត​​ក្នុង​មន្ទីរពេទ្យ​ហើយ នៅ​មុន​នេះ​បន្តិច។ ហេតុការណ៍​ឆេះ​រថយន្ត និង​ម្ចាស់​ដ៏​រន្ធត់​នេះ បាន​កើត​ឡើង​កាល​ពី​​​វេលា​​​ម៉ោង​​០៨ ​​និង​​៣០​​នាទី​​​ព្រឹក​​​ថ្ងៃ​​​ទី​​៩ ខែកក្កដា នៅ​​​តាម​​​ផ្លូវ​​​លេខ​​៤១ ច​ន្លោះ​​​គីឡូម៉ែត្រ​​​លេខ​​១៧​​និង​​​លេខ​​១៨ ក្នុងភូមិ​​​ចំ​បក់​​​ក្អែ ឃុំ​​​ទឹកល្អក់ ស្រុក​​​គង​ពិសី។ ​​

គួរ​បញ្ជាក់​ថា រ​ថយ​ន្ត​​​ហា​​​យ​​​ឡែ​​​ន​​​ឌ័​​​រ​​​មួយ​​​គ្រឿង បាន​​​ឆាប​ឆេះ​​​យ៉ាង​​​សន្ធោសន្ធៅ​​​សល់​​​តែ​​​គ្រោង​​​ដែក នៅ​​​ក្នុង​​​ស្ថានីយ​​​ចាក់​​​ប្រេង​​​មួយ​​​កន្លែង និង​​​បណ្តាល​​​ឱ្យ​​​រង​​​របួស​​​មនុស្ស​​២​​នាក់ ខណៈ​​​ពេល​កំពុង​​​ចាក់​​​ហ្កា​​​ស ហើយ​​​ត្រូវ​​​បាន​​​សមត្ថកិច្ច​​​បញ្ជូន​​​ទៅ​​​សង្គ្រោះ​​​នៅ​​​ម​ន្ទីរ​ពេទ្យ​​​បង្អែក​​​ខេត្ត​​​ភ្លាម​​​ៗ ដោយសារ​​​តែ​​​ការ​​​ឆេះ​​​ខ្លួន។ ក្នុង​ហេតុការណ៍​នោះ ម្ចាស់​រថយន្ត​បាន​រង​របួស​ធ្ងន់​ធ្ងរ ដោយ​ត្រូវ​ភ្លើង​ឆេះ​សព្វ​ខ្លួន ចំណែក​ជន​ជាតិ​ចិន​រង​របួស​ស្រាល។ ​

​ម្ចាស់​​​រ​ថយ​ន្ត​​​ឈ្មោះ ម៉ៅ សុខ​​​ហៀ​​​ង អាយុ​​៣៧​​ឆ្នាំ រស់នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ ជា​​​អ្នក​​​រត់​​​តា​ក់​​​ស៊ី ។ តាម​​​ការ​​​សាកសួរ​​​របស់​​​សមត្ថកិច្ច ត្រូវ​​​បាន​​​ម្ចាស់​​​រ​ថយ​ន្ត​​​ប្រាប់​​​ថា មុន​​​ពេល​​​កើតហេតុ​​​មាន​​​ជន​ជាតិ​​​ចិន​​​ជួល​​​រ​ថយ​ន្ត​​​គាត់​​​ជិះ​​​មក​​​ពី​​​បូកគោ​​​ខេត្ត​កំពត ឆ្ពោះទៅ​​​រាជធានី​​​ភ្នំពេញ ។ ពេល​​​មក​​​ដល់​​​ចំណុច​​​ខាងលើ ដោយសារ​​​រ​ថយ​ន្ត​​​អស់​​​ហ្កា​​​ស គាត់​​​ក៏​​​ចូល​​​ទៅ​​​ចាក់​​​ហ្កា​​​ស​​​បន្ថែម លុះ​​​ចាក់​រួច​​​ហើយ គាត់​​​ក៏​​​ចូល​​​អង្គុយ​​​ក្នុង​​​រ​ថយ​ន្ត​​​ដាក់​​​ខ្សែក្រវាត់ ហើយ​​​យក​​​លុយ​​​ឱ្យ​​​ថ្លៃ​​​ហ្កា​​​ស ។​

​ម្ចាស់​​​រ​ថយ​ន្ត​​​បន្ត​​​ថា ពេល​​​នោះ​​​ជន​ជាតិ​​​ចិន​​​ម្នាក់​​​បាន​​​ជក់បារី ហើយ​​​ពេល​​​កេះ​​​ដែក​កេះ​​​ក៏​​​បណ្តាល​​​ឱ្យ​​​ភ្លើង​​​ឆាប​ឆេះ​​​យ៉ាង​​​សន្ធោសន្ធៅ​​​តែ​​​ម្តង និង​​​បាន​​​ម្ចាស់​​​ស្ថានីយ​​​ជួយ​​​បាញ់​​​ទឹក​​ និង​​​ទាញ​​​ចេញពី​​​ក្នុង​​​រ​ថយ​ន្ត​​​ទាន់។ ក្រោយ​មក កម្លាំង​អន្តរាគមន៍​បាន​សម្រេច​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​មួយ​គ្រឿង ទៅ​ពន្លត់​ភ្លាមៗ ដោយ​មិន​ឆេះ​រាលដាល​ដល់​ស្ថានីយ​ឡើយ។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ ម្ចាស់​រថយន្ត​បាន​រង​របួស​ធ្ងន់។

​ក្នុង​​​ហេតុការណ៍​​​នេះ បណ្តាល​ឱ្យ​​​ឆេះ​​​រ​ថយ​ន្ត​​​ហា​​​យ​​​ឡែ​​​ន​​​ឌ័​​​រ​​១​​គ្រឿង សល់​​​តែ​គ្រោង​​​ដែក និង​​​របួស​​​មនុស្ស​​​ធ្ងន់​​​ស្រាល​​២​​នាក់ ក្នុង​​​នោះ​​​ជន​ជាតិ​​​ចិន​​​ម្នាក់ ។ បុរស​​​ជា​​​ម្ចាស់​​​រ​ថយ​ន្ត ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​សង្គ្រោះ​​​នៅ​​​ម​ន្ទីរ​ពេទ្យ​​​បង្អែក​​​ខេត្ត ចំណែក​​​គ្រោង​​​រ​ថយ​ន្ត​​​ត្រូវ​​​បាន​​​យក​​​ទៅ​​​រក្សា​​​ទុក​​​នៅ​អធិការដ្ឋាន​​​ន​គ​រ​​​បាល​​​​ស្រុក រង់ចាំ​​​បន្ត​​​នីតិ​វិធី ។ អ្វី​ដែល​គួរ​ឲ្យ​សង្វេគ​បំផុត គឺ​នៅ​ថ្ងៃ​នេះ ម្ចាស់​រថយន្ត​បាន​ស្លាប់​បាត់​ទៅ​ហើយ ដោយ​សារ​មិន​អាច​ទ្រាំ​ទ្រ​នឹង​ភាព​ឈឺ​ចាប់​បាន។

មហា​ជន​​​ដែល​​​ធ្វើ​​​ដំណើរ​​​ឆ្លងកាត់​​​ទី​នោះ​​​បាន​​​លាន់​មាត់​​​ថា នេះ​​​ជា​​​ការ​​​ធ្វេស​​​ប្រហែស​​​​របស់​​​ជន​ជាតិ​​​ចិន​​​ដែល​​​រួម​​​ដំណើរ​​​ជាមួយ ។ ករណី​​​នេះ​​​ចាត់​​​ទុក​​​ថា ពិតជា​​​សំណាង​​​ហើយ​​​ដែល​​​ភ្លើង​​​មិន​​​ឆាប​ឆេះ​​​ដល់​​​ស្ថានីយ​​​ចាក់​​​សាំង​​​ធំ កុំ​​​អី​​​មិនដឹង​​​ខូចខាត​​​កម្រិត​​​ណា​​​នោះ​​​ទេ ។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​​​​ជន​​​ជាតិ​​​ចិន​​​នោះ​​​ត្រូវ​ទទួលខុសត្រូវ​​​លើ​​​ការ​​​ឆេះ​​​រ​ថយ​ន្ត​​ និង​ការ​ខាត​បង់​កម្រិត​ណា​នោះ​ទេ។

បើ​តាម​គណនី Facebook របស់​ប្រពន្ធ​ឈ្មោះ រស់ គន្ធា បង្ហាញ​ថា​ជន​រង​គ្រោះ មាន​កូន​ស្រី ២​នាក់ ដែល​កំពុង​រស់​នៅ​ជាមួយ​យ៉ាង​មាន​សុភមង្គល​ជា​ទី​បំផុត។ លើស​ពី​នេះ រូប​គេ​មាន​អ្នក​ស្រលាញ់​រាប់​អាន​ច្រើន ហើយ​ការ​បាត់​បង់​លោក​នៅ​ពេល​នេះ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ៕