មន្ត្រីយោធាម្នាក់បាញ់គំរាមកំហែងប្រជាពលរដ្ឋ

ភ្នំពេញ៖ មន្ត្រីយោធាម្នាក់បាញ់គំរាមកំហែងប្រជាពលរដ្ឋនៅក្រោយរោងចក្រផលិតស្រាបៀកម្ពុជា ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ ចំថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី២។

សេចក្តីរាយការណ៍បានអោយដឹងថា មន្ត្រីយោធាបានបាញ់គំរាមលើប្រជាពលរដ្ឋដែលរស់នៅក្បែរគ្នា ដោយសារជម្លោះបន្តិចបន្តួច។ តែនៅពេលបាញ់គំរាម៤ ទៅ៥គ្រាប់ឡើងលើ រួចហើយនោះគឺសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ជើងឯកបានចុះដល់កន្លែង ប៉ុន្ដែមន្ត្រីយោធាបានគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ចំពោះករណីនេះប្រជាពលរដ្ឋនឹងដាក់ពាក្យប្តឹងទៅសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអោយជួយរកយុត្តិធម៌។

លោក ស៊ឹង គា ដែលរងការគំរាមកំហែងបានដាក់ពាក្យបណ្តឹងប្តឹងមន្ត្រីយោធារូបនោះទៅលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ចាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីចាត់វិធានការតាមច្បាប់ ។ មន្ត្រីយោធាដែលរងការប្តឹងឈ្មោះ រ៉ូម ។