រន្ធត់ណាស់.!បុរសម្នាក់ត្រូវរថយន្តបុកស្លាប់នៅផ្លូវវេងស្រេង

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអធម៌នៅនិងកន្លែង ខណះកំពុងជិះម៉ូតូមួយគ្រឿងនៅតាមដងផ្លូវ ត្រូវរថយន្តកាមរីបាឡែនមួយគ្រឿងបើកបុកពីក្រោយពេញទំហឹង រួចបើករត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨-៣០នាទីយប់​ ថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនិងថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង នៅចំនុចមុខផ្ទះសំណាក់សេះមាស ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ សិលា ភេទប្រុសអាយុ២៥ឆ្នាំមុខរបវិស្វករ ស្នាក់នៅស្ទឹងមានជ័យ ខណ្ឌមានជ័យ។ និងមានស្រុកកំនើតនៅភូមិក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកPCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GW-6372​បានធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៍មានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនមិនចាំស្លាកលេខបានបើកមកពីក្រោយស្របទិសដៅគ្នាបុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួកក្បាលនិងថ្នល់ស្លាប់នៅនិងកន្លែង។ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកបានទំនងទៅសមត្ថកិច្ចចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុករងចាំសាច់ញាត្តិយកឯសារមកនិងប្រគល់អោយយកទៅផ្ទះវិញ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យនៅស្រុកកំនើតតាមប្រពៃណី៕