អាងខ្លួនមានខ្សែបងប្អូនជាមន្រ្តីរាជការ ហៅបក្ខពួកមកវាយ គូរទំនាស់បែកមាត់ដល់ប៉ុស្តិ៍បានត្រឹមអប់រំ

ភ្នំពេញ ៖ មិនធម្មតាទេ បុរសអ្នករត់កង់៣ម្នាក់ អាងខ្លួនមានបង ប្អូនធ្វើមន្ត្រីរាជការហៅមកវាយអ្នករត់ម៉ូតូឌុបម្នាក់បែកមាត់ គ្រាន់តែរឿងទំនាស់សម្តី ប្រកែកគ្នារឿងចតម៉ូតូមុខរុឺម៉កកង់៣ កាលពីវេលាម៉ោង០៨ព្រឹក ថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសអ្នករត់ម៉ូតូឌុបនិងបុរសអ្នករត់រុឺម៉កកង់៣ បានប្រកែកគ្នាតឹងសសៃកររឿងចតម៉ូតូមុខរុឺម៉កកង់៣ មួយសន្ទុះក្រោយមក គេឃើញបុរសអ្នករត់កង់៣បានទូរស័ព្ទហៅបងប្រុសដែលអះអាងថាជាមន្រ្តីរាជការ ជិះរថយន្តមកដល់វាយបុរសអ្នករត់ម៉ូតូឌុប បណ្តាលអោយបែកមាត់ ដោយអ្នករត់ម៉ូតូឌុបគាត់គ្មាននណាអាងទេគីគាត់អាងច្បាប់ដូច្នេះទើបគាត់ជិះម៉ូតូមកប្តឹងប៉ូលិសប៉ុស្តិដង្កោអោយជួយអន្តរាគមន៍ ។

ក្រោយពេលកម្លាំងនគរបាលប៉ុស្តិ៍ដង្កោទទួលបានពត៍មានថាមានអំពើរហិង្សាបានកើតឡើងក៏បាននាំជនរងគ្រោះទៅដល់ផ្ទះបុរសជើងខ្លាំងខាងលើនៅចំពោះមុខសមត្ថកិច្ចបុរសអ្នករត់កង់៣ខាងលើបានបោះពាក្យសម្តីមកលើអ្នករត់ម៉ូតូឌុបថាអញវាយហែងមួយដៃបង់ប៉ុន្មានលុយ អត់ខ្វល់ មានលុយគ្រប់គ្រាន់ សម្រាប់សូកហើយ មិនអាចចាប់គេដាក់គុកបានឡើយ អត់ខ្វល់ទេ ។ ទីបំផុតពិតមែន ដូចជនខាងលើអួតអាងមែន សមត្ថកិច្ច នាំភាគីសងខាងទៅសាកសួរនៅប៉ុស្តិនគរបាលដង្កោ ដើម្បីធ្វើកិច្ចសន្យាអប់រំដើម្បីបញ្ចប់រឿង ៕