បុរសវ័យជាង៦០ឆ្នាំម្នាក់ត្រូវររថភ្លើងកិនស្លាប់ ខណះកំពង់ដើរតាមផ្លូគេចពីរថយន្តដឹកដី

ភ្នំពេញ៖​ បុរសវ័យជាង៦០ឆ្នាំម្នាក់បានស្លាប់ភ្លាមៗនៅលើផ្លូវរថភ្លើងខណះកំពង់ដើតាមផ្លូវហើយគេចពីរថយន្តដឹកដីក៍ត្រូវរថភ្លើងកិនស្លាប់យ៉ាងអាណោចអាធម៌តែម្តង ។ ហេតុការនេះបានកើតឡើងថ្ងៃអង្គារ ១៣រោច ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៨និង៤០នាទីព្រឹក នៅលើផ្លូវរថភ្លើង​ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ រាជធានីភំ្នពេញ​។

តាមប្រពភព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា​ មុនពេលកើត ហេតុ​ ជារៀងរាល់ថ្ងៃគេតែងតែឃើញបុរសខាងលើដើរចុះឡើងៗនិងដើរតែអង្គុយលើផ្លូវដែកដោយគ្នាទីស្នាក់អាស្រ័យ។ លុះមកដល់វេលាកើតហេតុគេបានឃើញជនរងគ្រោះដើរអែបផ្លូវរថភ្លើងក្នុងទិសដៅពីកើតទៅលិចពេលនោះក៍មានរថយន្តដឹកដី១គ្រឿងបើកបរមកពីក្រោយហើយបុរសរងគ្រោះបានដើរគេចពីរថយន្តដឹកដីនោះដោយដើរឡើងមកលើចំណែកផ្លូវរបស់រថភ្លើងគប់ជួនស្រាប់តែមានរថភ្លើង១គ្រឿងធើ្វដំណើរពីភ្នំពេញទៅក្រុងព្រះសីហនុបើកមកកិនជនរងគ្រោះបណ្តាលអោយស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុរថភ្លើងក៏បន្តដំណើរទៅបាត់​ ចំណែកសពត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តទឹកថ្លាក្រោយមកក៍ឃើញមានក្រុមគ្រួសារមកដល់យំស្តាយស្រណោះអាឡោះអាឡៃជាទីបំផុត ។ សពជនរងគ្រោះត្រូវក្រុមគ្រួសារប្រាប់ថាមានឈ្មោះ សុខ ស្រេង អាយុជាង៦០ឆាំ ស្នាក់នៅក្នុងសង្កាត់ ខណ្ឌកើតហេតុខាងលើហើយក្រុមគ្រួសារបានយកសពធ្វើបុណ្យតាមប្រពៃណី៕