ពលរដ្ឋរឹតទ្រូងនឹកហួសចិត្ត ឃើញរថយន្តកូរ៉េដឹកសេះវិលមួយគ្រឿង បើកប៉ះខ្សែភ្លើង រលំបាក់សង្កត់រថយន្ដបង្គោលភ្លើងគ្មានដែក


ភ្នំពេញ ៖ ពលរដ្ឋរឹតតែទ្រូងនឹកហួសចិត្ត បន្ទាប់ពីបានឃើញរថយន្តកូរ៉េដឹកសេះវិលមួយគ្រឿង បើកប៉ះខ្សែភ្លើង អត់ទាំងដាច់រលាត់ផង តែបែជាបង្គោលភ្លើងមួយដើម នៅខាងក្រោយរលំដាច់ អត់មានទាំងសរសៃដែក ដួលរលំសង្កត់ទៅលើរថយន្តកូរ៉េ មួយគ្រឿងផ្សេងទៀត គៀបជាប់ទៅណាមិនរួច ធ្វើឲ្យពលរដ្ឋរឹះគន់ បង្គោលភ្លើងរបស់ក្រុមហ៊ុនអគ្គីសនី គ្មានគុណភាព សព្វតែប៉ះខ្សែភ្លើង សូម្បីតែដាច់រលាត់បន្តិចក៏គ្មានផង បែបង្គោលភ្លើងផុយ ងាយបង្កឲ្យគ្រោះថ្នាក់ទៅវិញ កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

រថយន្តទី១ ម៉ាក ហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-2415 ដឹកសេះវិល ។ ចំណែករថយន្តទី២ កូរ៉េ ម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត 3A-0274 ដឹកសេះវិលដូចគ្នា ត្រូវបានបង្គោលភ្លើង គ្មានគុណភាពបាក់សង្កត់លើជាប់ តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ។

តាមប្រភពនៅកន្លែងកើតហេតុបានឥ្យដឹងថា មុនកើតហេតុ រថយន្តទី១ បានបើក ដឹកសេះវិល ទៅដាក់នៅដីវាលមួយ កន្លែងក្បែរនោះ ដែលមានរៀបចំសម្តែងល្ខោនបាសាក់ផង ហើយរថយន្តទីមួយ ពេលបើកចូលទៅ ក្នុងដីវាលនោះ ក៏បានប៉ះទាក់ ខ្សែភ្លើង ដែលដាំដោយបង្គោលឈើ អត់ទាំងមានដាច់រលាត់ ខ្សែភ្លើងផង បែជាបង្គោលភ្លើងនៅឯខាងក្រោយ បឭដាច់បាក់រលំសង្កត់លើ រថយន្តកូរ៉េ ទី២ ដឹកសេះវិលដូចគ្នា បណ្តាលឲ្យគៀបជាប់ ទៅណាលែងរួច ។

ក្រោយពីឃើញប្រភេទបង្គោលភ្លើង ធន់ ម៉ាកបែបនេះ ពលរដ្ឋរឹះគន់ដល់ ក្រុមហ៊ុនអគ្គីសនីកម្ពុជា មិនគួរឡើយណា ប្រើប្រាស់ ដាក់ដាំបង្គោលភ្លើង ប្រភេទបែបនេះ តាមមុខផ្ទះប្រជាពលរដ្ឋ ឃើញជាក់នឹងភ្នែកហើយ គ្រាន់តែប៉ះខ្សែភ្លើងអត់មានទាំងដាច់ ឬរលាត់ខ្សែផង រលំទៅហើយ ចុះទម្រាំ ភ្លៀងខ្យល់ ខ្លាំងទៀត នោះច្បាស់ជារំលំសង្កាត់លើផ្ទះពលរដ្ឋហើយ បើបង្គោលភ្លើង គ្មានគុណភាព សរសៃលួស យកមកប្រើ ៤មីលីម៉ែត្រ ងាយប្រឈម បាក់ផុយ ច្រានធ្ងន់ដៃបន្តិចក៏រលំដែរ ។ ករណីខាងលើត្រូវបានសមត្ថកិច្ចចុះទៅ ពិនិត្យជាក់ស្តែង ហើយរាយការណ៍បន្តទៅ ជំនាញក្រុង អគ្គីសនីកម្ពុជា ដើម្បីមកពិនិត្យ និងចាត់វិធានការ ៕