ជួយក្មេងប្រុស៤នាក់បន្ថែមទៀតចេញពីរូងភ្នំ ​ក្មេង៤នាក់និងគ្រូបង្វឹកនៅជាប់ខាងក្នុងនៅឡើយ

ក្រុមអ្នកមុជទឹកបានជួយសង្គ្រោះក្មេងប្រុសបួននាក់ទៀតដែលជាប់នៅក្នុងរូងភ្នំដែលជន់លិចនៅ​ភាគ​ខាងជើងនៃប្រទេស។ប្រតិបត្ដិការកាលពីថ្ងៃចន្ទបាននាំឱ្យក្មេងប្រុស 8 នាក់ហើយត្រូវបានក្រុម​អ្នក​មុជ​ទឹក​ចម្រុះ​ជាតិសាស្ត្រនាំចេញពីរូងភ្នំខណៈក្មេងប្រុស៤ នាក់និងគ្រូបង្វឹកកំពុងរង​ចាំការ​នាំ​ចេញ​​ពីរូងភ្នំ។

ពួកគេត្រូវបានគេរំពឹងថានឹងត្រូវនាំចេញនៅថ្ងៃអង្គារនេះ។ក្មេងប្រុសដែលត្រូវបានជួយសង្គ្រោះមិនត្រូវបានបង្ហាញជាសាធារណៈនោះទេនិងស្ថិតនៅក្នុងមន្ទីរពេទ្យដោយមន្រ្តីនិយាយថាពួកគេមានសុវត្ថិភាព។ការធ្វើដំណើរសង្គ្រោះតាមផ្លូវតូចចង្អៀតជាច្រើនត្រូវបានគេនិយាយថាមានភាពងាយស្រួលជាងមុនដោយសារតែប្រតិបត្តិការបូមទឹកបានពង្រីកបន្ថែម។

សូមជម្រាបជូនថា កាលពីយប់ថ្ងៃអាទិត្យកន្លងទៅក្រុមអ្នកមុជទឹក៩០នាក់, ៥០នាក់​មក​ពី​ប្រទេសនានាបាននាំក្មេងចំនួន៤នាក់ចេញពីរូងភ្នំដោយជោគជ័យ។ដូច្នេះក្នុងប្រតិបត្តិ​ការទាំងពីរលើកក្រុមអ្នកមុជទឹកបាននាំក្រុមបាល់ទាត់វ័យក្មេងនៅជាប់គាំងក្នុងរូងភ្នំថាមហ្លួងចំនួន៨នាក់និងនៅក្នុងរូងភ្នំ៥នាក់ទៀតកំពុងរងចាំប្រតិបត្តិការបន្ទាប់៕