លោកកូនជើងល្អទាស់ពាក្យសម្ដីជាមួយបងប្អូន ប្រើអំពើហឹង្សាក្នុងគ្រួសារឈានដល់ការវាយគ្នា និងដុតបំផ្លាញផ្ទះរបស់ម្ដាយឆេះខ្ទេច

ខេត្ដកណ្ដាល៖ ជនសង្ស័យម្នាក់ទាស់ពាក្យសម្ដីជាមួយបង ប្អូនប្រើអំពើហឹង្សាក្នុងគ្រួសារឈានដល់ការវាយគ្នា និងដុតបំផ្លាញផ្ទះរបស់ម្ដាយឆេះខ្ទិចស្ទើទាំងស្រុងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ។ ហេតុការ ណ៍នេះកើតឡើងវេលាម៉ោង​ ៣និង៤០នាទី​ រសៀលថ្ងៃទី​៨-ខែកក្តដា-ឆ្នាំ២០១៨ នៅចំនុចផ្ទះជន រងគ្រោះឈ្មោះ​ កុក​ ស្រ៊ឺភេទស្រី​ភេទស្រីអាយុ​៦៥ឆ្នាំ​ជនជាតិខ្មែរមុខរបរកសិករ នៅភូមិថ្កុល​ ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល ​។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ​ ផលទិត្យ​ ភេទប្រុស​ អាយុ​២២ឆ្នាំរស់នៅភូមិឃុំកើត ហេតុ( ត្រូវជាកូនបង្កើត) ជនរងគ្រោះ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃកើតហេតុ គឺ ឈ្មោះផលទិត្យ​ (ជនសង្ស័យ​ )បានទៅចូលរួមកម្មវិធី​ បង្កក់កូនគេនៅផ្ទះឈ្មោះ​ ខាន់​ភេទប្រុស​ អាយុ​ ២៩ឆ្នាំនៅភូមិ​ ថ្កុល​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​។ រហូតដល់វេលាម៉ោង១១និង០០នាទីថ្ងៃដដែល​ទើប ត្រឡប់មកដល់ផ្ទះវិញក៏មានសភាពស្រវឹងស្រា​បាន​ទៅ សុំលុយម្តាយទៅទិញតែ អូឈិ ០១ដប​ផឹក​ ទិញរួចជនសង្ស័យបានត្រឡប់មក វិញ ក៏ទាស់សម្តីជាមួយឈ្មោះ​ សូត្រ​ ស៊ីម​ (ត្រូវជាបងជីដូន១)​ ហើយបាន រើសដុំដីគុបទៅលើឈ្មោះ​ សូត្រស៊ីម​ ឃើញដូចនោះ​ ឈ្មោះ​ ប៉ោលីធី(ឪពុកមា)​ បានទៅឃាត់តែមិនព្រមស្តាប់​ ក៏ទះមួយដៃត្រូវភ្នែកខាងឆ្វេង​ ឈ្មោះផលទិត្យ​ ខឹងបានកាន់កាំបិតប៉័ងតោចំនួន០២រកកាប់ឈ្មោះប៉ោលីធី​ តែឈ្មោះប៉ោលីធីគេចបាត់រកមិនឃើញស្រាប់តែឈ្មោះទិត្យបានទៅដុតផ្ទះឈ្មោះកុកស្រ៊ឺ(ត្រូវជាម្តាយ)ឆេះអស់។ ផ្ទះដែលឆេះចំនួន ០១ខ្នង​ធ្វើពីឈើ​ ប្រក់សង័្កសីមានទំហំ៦ម៉ែត្រគុណ ៥ម៉ែត្រនឹងចានឆ្នាំង​ សំលៀកបំពាក់មួយចំនួនទៀតឆេះអស់ស្ទើរទាំងស្រុង។

ក្រោយពេលទទួលបានព័ត៌មានកំលាំងនគរបាលប៉ុស្តិ៍បានចុះដល់កន្លែ ងកើតហេតុ​ធ្វើការឃាត់ខ្លួនជន សង្ស័យរួមទាំងវត្ថុតាងបញ្ជូនទៅអធិការស្រុកដើម្បីអនុវត្តនិតិវិធីបន្ត ៕