សមត្ថកិច្ចចម្រុះកាំកុងត្រូល ចាត់ទុកអ្នកសារពត៌មានជាឆ្អឹងទទឹងក

ភ្នំពេញ៖ ទីតាំងសិប្ប្ម្មកម្មផលិតសាច់ប៉ាតេមួយកន្លែង ក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃ ដែលគេសង្ស័យ និង ពលរដ្ឋនិយាយតៗគ្នា ការផលិត ល្បាយផ្សំឡើងគ្មានគុណភាព សង្ស័យមានសាធាតុគីមី ទើបនៅវេលាម៉ោង១១ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបានកម្លាំងចម្រុះ សាខាកាំកុងត្រូល តែពុំមានវត្តមាន សមត្ថកិច្ចមូលដ្ឋានឡើយ ទាំងប៉ុស្តិ៍ ទាំងអធិការដ្ឋាន សង្កាត់ ខណ្ឌ ដែលពលរដ្ឋហៅថាមន្រ្តីលេងល្បិច ចុះលេសត្រួតពិនិត្យ សុីឡាក់ នៅទីតាំងផលិត សាច់ប៉ាតេ យុីហោ ភ្នំពេញ៣១០ ស្ថិតនៅតាម ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែក្អម ខណ្ឌសែនសុខ ។

ក្នុងប្រតិបត្តកសររបស់ កាំកុងត្រូលខាងលើ រួមជាមួយ លោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីមានការសង្ស័យ ការផលិតសាច់ប៉ាតេ របស់សិប្បកម្មភ្នំពេញ៣១០ មានរូបភធាតុផ្សំសារធាតុគីមី ផ្សំឡើងសាច់គ្មានគុណភាព ទើបនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងចម្រុះ មានកាំកុងត្រួល សមត្ថកិច្ចជំនាញ តែគ្មានទេ អាជ្ញាធរ សង្កាត់ ខណ្ឌ នគរបាលប៉ុស្តិ៍ ឬអធិការដ្ឋាន ពោលអាជ្ញាធរដែលធំជាងគេ ក្នុងប្រតិបត្តិការខាងលើ មានតែលោកមេភូមិត្រពាំងឈូក មួយគត់ សូម្បីតែអ្នកសារពត៌មាន ក៏ត្រូវបាន ក្រុមសមត្ថកិច្ចទាំងនោះ ម្ចាស់ទីតាំង រារាំង ដេញអ្នកសារពត៌មានចេញក្រៅរបង ហើយចាក់សោទ្វារជិត ។

តែបើតាមប្រជាពលរដ្ឋ ឃើញហេតុការណ៍ នឹកថា មានមន្រ្តីជំនាញចុះត្រួតពិនិត្យចំណីអាហារ បែបនេះ ជាការប្រសើរហើយ ដើម្បីសុខភាព ដើម្បីសង្គមជាតិ ក៏ប៉ុន្តែ ក្រោយពីឃើញ ម្ចាស់ផ្ទះ សមត្ថកិច្ចមួយក្រុមនោះ ដេញអ្នកសារពត៌មានចេញមិនឲ្យដឹងរឿងរ៉ាវ របស់គេ ពួកគាត់យល់ថា អ្នកសារពត៌មាន ជាឆ្អឹងទទឹង ក របស់ក្រុមសមត្ថកិច្ច កាំកុងត្រូលនោះហើយ ។

ប្រជាពលរដ្ឋរឹះគន់ផងដែរ ដល់សមត្ថកិច្ចមួយក្រុម មានកាំកុងត្រូល ដែលគេសង្ស័យ ឃុតឃិតគ្នា លួចលាក់ លេស ចុះទៅធ្វើជាត្រួតពិនិត្យ ទីតាំងផលិតសាច់ប៉ាតេ យុីហោ ភ្នំពេញ ៣១០ ហើយជាចេតនាមួយ ទោះជាពិនិត្យទៅ ឃើញថា មានសភាព សាច់ ការផលិតមិនប្រក្រតី យ៉ាងណាក្តី លាក់បាំរឿង មិនរាយការទៅ ក្រសួង មិនរាយការណ៍ទៅថ្នាក់លើ យកតែចំណុចវិជ្ជមាន មករាយការណ៍ ជាការស្រេច ដើម្បីសុីឡាក់ ។

ពលរដ្ឋបន្តទៀតថា ជាគំរូអាក្រក់ របស់មន្រ្តី ឆ្លៀតឱកាសទាំងនេះ មិនហ៊ានលាតត្រដាង ពីការត្រួតពិនិត្យជាក់ស្តែង ឃើញល្អថាល្អ ឃើញះ់អាក្រក់ ថាអាក្រក់ ក្រុមមន្រ្តីកញ្ឆក់កណ្តៀតទាំងនេះ មិនហ៊ានឡើយ ខ្លាចសារពត៌មានចេញផ្សាយ ក្រោយពីពិនិត្យទៅឃើញ សាច់ប៉ាតេ មានសារធាតុគីមី វាជារឿង ខាតប្រយោជន៍របស់មន្រ្តី ជំនាញ មួយក្រុមចុះទៅនោះ ។ ការចុះត្រួតពិនិត្យ របស់មន្រ្តីជំនាញ កាំកុងត្រូល នៅសិប្បកម្មផលិតសាច់ប៉ាតេ ខាងលើ អ្នកសារពត៌មាន ពលរដ្ឋ អត់ដឹងពីលទ្ធផលឡើយ ដោយសារ គេធ្វើការងារលួចលាក់តែក្រុមគេ ៕