អគ្គិភ័យឆេះប្រអប់ភ្លើងយ៉ាងសន្ធោ សន្ធៅស្ថិតតាម បណ្តោយវិថីម៉ៅ សេទុង ក្នុងសង្កាត់ទួលទំពូង២

ភ្នំពេញ៖ នៅវេលា ម៉ោង ០៩និង ២០ នាទីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ មានករណីអគ្គីភ័យមួយកន្លែងកើត ឡើង ស្ថិតតាម បណ្តោយ វិថីម៉ៅសេទុង កែងនឹង ផ្លូវលេខ១៦៣ ភូមិ៣ សង្កាត់ទួល ទំពូងទី២ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមូលហេតុនៃការឆ្លងចរន្តអគ្គិសនី នៅលើ បង្គោលភ្លើងខូចខាតឆេះប្រអប់ បង្គោលភ្លើង និងសំណុំ ខ្សែភ្លើងអស់៣០% និងពុំ បានបណ្តោយ ឲ្យឆេះរាល ដាលដល់ ផ្ទះអ្នក ជិតខាងឡើយ ដោយប្រើប្រាស់រថយន្ដ២គ្រឿងប្រើប្រាស់ ទឹកអស់០១ឡាន ៕