ឈាមស្រែកស្បែកហៅ! វាយសម្លាប់នារីចងការប្រាក់ម្នាក់ត្រូវជាប់ខ្នោះទាំង៣នាក់

ភ្នំពេញ៖ កាលពីវេលាម៉ោង ១០និង៣០ នាទីព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៨ នាយកដ្ឋានព្រហ្មទណ្ឌក្រសួង មហាផ្ទៃសហការណ៍ជាមួយនគរបាល ព្រហ្មទណ្ឌរាជធានីភ្នំពេញ និង កម្លាំងនគរបាលស្ទឹងមានជ័យនាំខ្លួនជនសង្ស័ យដែលជាឃាតករប្រុសស្រីចំនួន២នាក់មកចង្អុលទីកន្លែងដែលពួកគេវាយ សម្លាប់នារីរាប់លុយម្នាក់មកទំលាក់ ចោលក្នុងប្រឡាយទឹកស្អុយស្ថិតនៅផ្លូវ៣៧១ ភូមិអូបែកក្អមសង្កាត់អូបែកក្អមខណ្ឌសែនសុខ ។

សមត្ថកិច្ចបានអោយដឹងថានារីរងគ្រោះខាងលើមានឈ្មោះខ្នើយ សឹងអាយុ៣១ឆ្នាំមុខរបរ ជាអ្នកចងការលុយស្នាក់នៅភូមិទ្រា២សង្កាត់ស្ទឹងមានជយ័១ខណ្ឌមានជយ័ ។

បើតាមចម្លើយសារភាពពីជនសង្សយ័បានអោយដឹងថា នៅយប់ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៨ជនសង្សយ័បានតេហៅនារីរងគ្រោះអោយទៅផ្ទះរបស់ខ្លួនដើម្បីខ្ចីលុយ ហើយនារីរងគ្រោះបានទៅផ្ទះជនសង្ស័យដោយនឹកស្មានមិនដល់ថាជនសង្ស័យរៀបចំគម្រោងវាយប្លន់សម្លាប់ជនសង្ស័យមានគ្នា៤នាក់បានបិទទ្វារព្រួតវាយនារីរងគ្រោះនៅបន្ទប់ជួលរបស់ជនសង្សយ័នៅភូមិទ្រា២សង្កាត់ស្ទឹងមានជយ័១ខណ្ឌមានជយ័វាយសម្លាប់នារីរងគ្រោះប្លន់យកលុយលុះនៅវេលាម៉ោង៩យប់ថ្ងៃដដែលក្រុមជនសង្សយ័ទាំង៤នាក់បានយកសពនារីរងគ្រោះដាក់ចូលក្នុងកញ្ឆេដាក់នំបុង័ដាក់ចូលរទេះយកមកទម្លាក់ចោលចូលក្នុងប្រឡាយទឹកស្អុយនៅផ្លូវ៣៧១ព្រំប្រទល់ជាមួយខណ្ឌមានជយ័និងខណ្ឌសែនសុខ។

ដោយមានការបាត់សមាជិកក្រុមគ្រួសាររយះពេល១០ថ្ងៃបងប្អូនជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលស្ទឹងមានជយ័ទី១ដោយទទួលបានពាក្យបណ្តឹងពីបងប្អូនជនរងគ្រោះសមត្ថកិច្ចប៉ុស្តិស្ទឹងមានជយ័ទី១សហការណ៏ជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌមានជយ័នគរបាលព្រហ្មទណ្ឌក្រុងនិងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបើកការស្រាវជ្រាវឈានដល់ការចាប់ឃាតករដែលជាជនសង្សយ័ប្រុស្រី២នាក់និង២នាក់ទៀតកំពុងរត់គេចខ្លួន។

បច្ចុប្បន្នជនសង្សយ័ទាំ២នាក់ខាងលើត្រូវបានកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕