ស្លាប់៤នាក់និង៥នាក់ទៀតរងរបួសធ្ងន់ខណះជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តសៀមរាប៖​ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន៤នាក់បានស្លាប់យ៉ាងអាណោចអាធម័និងមនុស្សចំនួន៥នាក់ទៀតបានងរបួសធ្ងន់ខណះជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តកាមរីឆ្លាមបើកបុកម៉ូតូ​ពេញទំហឹង​ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃ២៧ ខែមិថុនានេះ នៅចំណុចផ្លូវជាតិលេខ៦ភូមិដំណាក់ស្លាញ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។ ​

សាក្សីបានអោយដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តCamryឆ្លាម ព៌ណឆ្លូញ ពាក់ស្លាក លេខ ភ្នំពេញ 2Q-0932 បើកបរពីលិចទៅកើតដឹកអ្នកដំណើរ៤នាក់ លុះដល់ចំណុចកើតហេតុក៏បានរេចង្កូតបុកម៉ូតូC125 ពណ៌ខ្មៅ ដែលជិះបញ្ច្រាស់ទិសគ្នា បើកបរដោយឈ្មោះសុន សែន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ធ្វើស្រែស្នាក់នៅភូមិច្រនៀង ឃុំព្រៃជ្រូក ស្រុកពួក ខណៈដែលគាត់កំពុងជិះម៉ូតូដឹកប្រពន្ធនិងកូន២នាក់ បណ្តាលស្លាប់ទាំងបួននាក់ គឺស្លាប់១គ្រួសារនេះតែម្តង ហើយរថយន្តក៏ជ្រុលធ្លាក់ចូលប្រឡាយ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីជួយសង្រ្គោះអ្នករងរបួស និងវាស់វែងធ្វើកំណត់ហេតុយកវត្ថុតាងទៅរក្សាទុក។ ចំណែកសាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕