នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ឈ្មោះ «GENTING DREAM» ផ្ទុកអ្នកដំណើរជិត៤ពាន់អ្នកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

ព្រះសីហនុ : មាននាវាទេសចរណ៍ខ្នាតធំ១គ្រឿង ឈ្មោះ «GENTING DREAM» ដែលផ្ទុកអ្នកដំណើរចំនួន ៣,៦៧៤នាក់ ក្នុងនោះស្រី២,០៤៩នាក់ បានមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះបើយោងតាមរ​បាយការណ៍របស់មន្ទីរព័ត៌មាន ខេត្តព្រះសីហនុ។

អ្នកដំណើរទាំង ៣,៦៧៤នាក់ ខាងលើនេះ រួមមាន៖ វឹកចំនួន១,៨៣១នាក់, ស្រី ៥៤៩នាក់, មាន៣៣សញ្ជាតិ។ ហើយបាននាំភ្ញៀវទេសចរ ចំរុះជាតិសាសន៍២១ រួមមាន៖ សញ្ជាតិSingapore ចំនួន១,០៣០នាក់, Indonesia ចំនួន៩៣៥នាក់, Malay ចំនួន៦៨៣នាក់។

សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតធំ ឈ្មោះ «GENTING DREAM» មានបណ្តោយប្រវែង ៣៣៥,៣៥ម៉ែត្រ, ទទឹងប្រវែង ៣៩.៧០ម៉ែត្រ។ នាវានេះ ចេញដំណើរមកពី ប្រទេសម៉ាឡេស៊ី និងធ្វើដំណើរបន្ត ទៅកាន់ប្រទេសថៃ នៅម៉ោង៧យប់ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ៕