ជើងខ្លាំងម្នាក់បើករថយន្ដបុកគូទរថយន្ដគេហើយដកកាំភ្លើងភ្ជង់ប៉ូលិស

ភ្នំពេញ៖ រថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ បើកបុកគូទរថយន្តម៉ាកព្រុស ចំពីក្រោយរងការខូចខាត នៅចំហៀងវិទ្យាល័យផ្សារដើមថ្កូវ តែបែរជាផ្ទុះហិង្សារហូតដកកាំភ្លើងភ្ជង់លើសមត្ថកិច្ច ហើយព្យាយាមបើក រថយន្តរត់គេចមិនទទួលខុសត្រូវ សំណាងល្អត្រូវសមត្ថកិច្ចដេញឃាត់បាននៅក្បែរផ្សារទួលទំពូង។

ករណីគ្រោះថ្នាក់ចរាចរណ៍រហូតក្លាយជាហិង្សាដកកាំភ្លើងភ្ជង់មកលើសមត្ថកិច្ចនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៨ ចំណុចផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បន្ទាប់ពីកើតហេតុភ្លាមៗសមត្ថកិច្ចបានបញ្ជូនខ្លួនបុរសខាងលើរួមទាំងរថយន្ត យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការ ចាត់ការតាមច្បាប់ ៕