បុរសម្នាក់បើករថយន្តបុករះម៉ូតូពីរគ្រឿង បណ្តាលអោយមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ ៖ ស្រ្តី៤នាក់ រងរបួសធ្ងន់ បន្ទាប់ពីមានរថយន្តហាឡែនឌ័រមួយគ្រឿង បើកបុករះម៉ូតូ២គ្រឿងជាបន្តបន្ទាប់ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅ តាមផ្លូវសម្តេច ជា សុីម មុខផ្សារបឹងបៃតង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

រថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2Y-7321 បើកបរដោយបុរសម្នាក់ឈ្មោះ រស់ វណ្ណា អាយុ៣៣ឆ្នាំ មានអាស្រ័យដ្ឋាន ផ្ទះលេខ៦០អាហ្សិត ផ្លូវ១៣៤ ភូមិ៧ សង្កសត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក បានបើកបោះពួយល្បឿនលឿន ពីកើតទៅលិច តាមបណ្តោយផ្លូវសម្តេច ជា សុីម ដល់ចំណុចខាងលើ បុករះម៉ូតូ ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FH-8313 ជិះដោយស្រ្តីម្នាក់ឈ្មោះ ពុធ ម៉ារីតា អាយុ១៨ឆ្នាំ ស្នាក់នៅ ក្នុងខណ្ឌឫស្សីកែវ ហើយរថយន្តបន្តទៅបុកម៉ូតូ ម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-9309 កល់ជាប់ពីក្រោមរថយន្ត ដែលជិះគ្នា៣នាក់ បើកបរដោយឈ្មោះ អ៊ុល សុីនឿន ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ កម្មករធ្វើការផ្ទះល្វែង ស្នាក់នៅភូមិជ្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ឈ្មោះ ឡុង ម៉ៅ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ ធ្វើការ និងស្នាក់នៅជាមួយគ្នា ។ ឈ្មោះ ទូច ចាន់លីន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ កម្មករដូចគ្នា ស្នាក់នៅជាមួយគ្នា ។