ទឹកធ្លាក់ ចម្ការក្រូច(ឱរ៉ាល់-កំពង់ស្ពឺ) បានគួចយកជីវិតមនុស្ស២នាក់ទាំងអាឡោះអាល័យជាទីបំផុត

កំពង់ស្ពឺ៖ ហេតុការណ៍ដ៏គួរអោយរន្ធត់មួយបានកើតឡើងនៅទឹកធ្លាក់ ចម្ការក្រូច(ឱរ៉ាល់-កំពង់ស្ពឺ) បានគួចយកជីវិតមនុស្ស២នាក់ទាំងអាឡោះអាល័យជាទីបំផុត ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៣៖៣០នាទី ត្រូវនឹងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៨ នេះ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ពីដំបូងនោះ ទឹកមានសភាពធម្មតាទេ ដែរធ្វើឲ្យអ្នកដែលទៅលេងទីនោះងូតលេងយ៉ាងសប្បាយ តែមិនបានត្រឹមមួយនាទីស្រួលបួលផង ស្រាប់តែទឹកមានកាហូរមកពីលើភ្នំច្រើនឡើងៗ ធ្វើឲ្យអ្នកកំពុងតែងូតទឹកនោះមិនដឹងខ្លួនថាទឹកបានហូពីលើភ្នំមកយ៉ាងធំបែបនេះ ហើយកំលាំងទឹកហូរដ៏ខ្លាំងនោះ បានហូរកួចយកមនុស្ស២នាក់ទៅជាមួយបាត់ស្រមោល ដែលបើតាមប្រភពដែលបង្ហោះវីដេអូនេះប្រាប់ថា ស្លាប់បាត់ទៅហើយ​ ៕