យំធ្វើអ្វីបើជ្រុលខ្លួនហើយ ចេះកែខ្លួនទៅ

ភ្នំពេញ៖ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១១ និង០០ នាទីនៅចំណុចបន្ទប់លេខ២ ផ្លូវលំក្រុមទី៤ ភូមិថ្មគោលទី ១ សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ។ មានករណីជួញដូរសារធាតុញៀនដោយខុសច្បាប់កើតឡើងចំនួន១លើកដែលបង្កដោយជនសង្ស័យចំនួន ១នាក់ស៊ីវិល មធ្យោបាយថ្មើរជើង។

ជនសង្ស័យទី១ ឈ្មោះរឿន សាវីន ភេទប្រុសអាយុ ២១ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលលេខ ២ ភូមិថ្មគោល ២ សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី ២ ឈ្មោះ យ៉ាន ស្រីវ៉ាន់ អាយុ ១៩ ឆ្នាំ មុខរបរកម្មការិនីរោងចក្រមានទីលំនៅបន្ទប់ជួលលេខ២ ភូមិថ្មគោល ១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី ៣ ឈ្មោះ ប៊ី សុវណ្ណនិមល ភេទស្រីអាយុ ២៤ ឆ្នាំជាបុគ្គលិកខារ៉ាអូខេ មានទីលំនៅបន្ទប់ជូលលេខ ២ភូមិថ្មគោល១ សង្កាត់ ចោមចៅ ទី២ ខណ័្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាងមានក្រាមសថ្លាចំនួន ១០កញ្ចប់ថង់តូចនិងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀតសាប់ដៃចំនួន ៥ គ្រឿង។

ដំណើររឿង៖ មុនពេលធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣ នាក់កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ បានចេញល្បាតក្នុងភូមិសាស្ត្រភូមិថ្មគោល១ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លុះនៅពេលដែលកម្លាំងយើងចុះទៅដល់ចំណុចខាងលើ ពេល នោះក៏ស្រាប់តែបានឃើញជនសង្ស័យ ១
នាក់ ភេទប្រុស កំពុងតែធ្វើសកម្មភាព ជួញដូរ នូវសារធាតុញៀនខុសច្បាប់នៅមុខបន្ទប់ជួលលេខ ២ ភូមិថ្មគោល ១ សង្កាត់ចមចៅ ២ ហើយកម្លាំង យើងក៏បានធ្វើការឃាត់ខ្លួនរួមជាមួយក្រាមសថ្លាចំនួន១ កញ្ចប់ថង់តូចៗមកកម្លាំងយើងក៏បានបន្តធ្វើការឆែកឆេរបន្ទប់លេខ២នោះ នៅពេលធ្វើការឆែកឆេរយើងបានរកឃើញក្រាមសថ្លាចំនួន៩ កញ្ចប់ថង់តូចទៀតសរុប១០ កញ្ចប់ថង់តូច រួចហើយកម្លាំងយើងបានធ្វើការឃាត់ខ្លួនមនុស្សស្រី ២ នាក់ទៀតជាម្ចាស់បន្ទប់ជួលនោះយកមកផុសនេះនគរបាលចោមចៅទី ២ដើម្បីសួរនាំតែម្តង។

ជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី២ សួរនាំនិងកសាងសំណុំរឿងបញ្ជូនមកកាន់ផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
q