ម៉ូតូវីវ៉ាបើកទាក់ដៃចង្កូតជាមួយម៉ូតូកងបី ដួល រថយន្តក្រុងបើកពីក្រោយកិនស្លាប់ប្រពន្ធ

ភ្នំពេញ ៖ ស្រ្តីម្នាក់ស្លាប់យ៉ាងអណោចអធ័មក្រោមមេឃកំពុងធ្លាក់ភ្លៀង ចំណែកបុរសជាប្តីរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាទៅលេងស្រុកកំណើត មិនទាន់ចេញផុតពីទីក្រុងភ្នំពេញផង ជិះទាក់ដៃចង្កូតជាមួយម៉ូតូកង់បី ដួល ស្របពេលដែលរថយន្តក្រុង ស្វយ័តភ្នំពេញ បើកតាមពីក្រោយ ហ្វ្រាំងមិនទាន់ កិនជាន់ស្លាប់បាត់ជីវិត ប្តីរងរបួសស្រាល កាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ជនរងគ្រោះ ឈ្មោះ ម៉ៃ ស្រីពៅ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅ ផ្ទះជួលក្បែរផ្សារពោធិចិនតុង ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ស្រុកពារាំង ខេត្តព្រៃវែង ។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1B-8124 ដោយបុរសជាបនតីជាអ្នកបើកបរ ។ ចំណែរថយន្តក្រុង របស់សាលារាជធានីភ្នំពេញ ពណ៌ខៀវ ស ពាក់ស្លាកលេខ រដ្ឋ 37 3-0017 ខ្សែទី៦ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ២នាក់ប្តីប្រពន្ធ ជិះម៉ូតូឌុបគ្នា ចេញពីផ្ទះជួលក្នុងគោលបំណងឆ្ពោះទៅលេងស្រុកកំណើត ដោយឆ្លងកាត់ស្ពានជ្រោយចង្វារ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ នៅលើស្ពានតែម្តង ម៉ូតូបើកជែងម៉ូតូកង់៣ តែជ្រុលបានទាក់ដៃចង្កូតដួល ស្របពេលដែលរថយន្តក្រុង បើកតាមពីក្រោយ ហ្វ្រាំងមិនទាន់ ជាន់ បុកកិន បណ្តាលឲ្យស្លាប់ប្រពន្ធ ប្តីរងរបួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចពិនិត្យរួច ប្រគល់សាកសពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្យនិងម៉ូតូ សមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោកក្រុងរងចាំដោះស្រាយពេលក្រោយ ៕