ទំនងតៃកុងឡានងងុយដេក បើករថយន្តធ្លាក់ផ្លូវ បណ្តាលអោយស្លាប់៤នាក់ និង១១នាក់រងរបួសធ្ងន់ស្រាល

តាកែវ ៖ យ៉ាងហោចណាស់មនុស្ស៤នាក់ ក្នុងនោះក៏មានជនជាតិបរទេសផងដែរ បានបាត់បង់ជីវិត និង១១នាក់ទៀត បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររថយន្តធ្លាក់ផ្លូវបុកដើមឈើ ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នៅតាមបណ្ដោយ ផ្លូវ ជាតិលេខ៣ ចន្លោះ បង្គោល គីឡូម៉ែត្រលេខ៨៤-៨៥ ស្ថិតក្នុងភូមិកំសី ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ បង្កឡើង ដោយ រថយន្ត(ក្រឡាប់ ខ្លួន ឯង )។

ប៉ូលិសនៃស្នងការនគរបាលខេត្តតាកែវបានឱ្យដឹងថា រថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-0628 អ្នកបើកបរមិនស្គាល់ អត្ត សញ្ញា ណ ក្រោយពេល កើតហេតុបានរត់គេចខ្លួនបាត់ បើកមកពីទិសខាងលិចទៅកើត លុះដល់ចំណុច កើត ហេតុ ខាងលើ រថយន្តបានរេចង្កូតធ្លាក់ទៅចិញ្ចើមផ្លូវខាងត្បូង បុកនឹងដើមស្វាយក្រឡាប់ បណ្តាល ឱ្យស្លាប់ និងរងរបួសចំនួន ១៥នាក់ ។
ជនរងគ្រោះស្លាប់ចំនួន ០៤នាក់មានទី១/.ឈ្មោះ ស៊ុក រ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)ទី២ /.ឈ្មោះ កូ លីណា ភេទ ស្រី អាយុ ប្រហែល៣០ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ) ៣/.ឈ្មោះ ឡូ រ៉ា ភេទស្រី អាយុប្រហែល ៣៥ឆ្នាំ ជនជាតិ អូស្ត្រាលី បុគ្គលិកអង្គការ Save Children (ស្លាប់នៅកន្លែងកើតហេតុ) និង៤/. មិនស្គាល់ឈ្មោះ ភេទស្រី ជាបុគ្គលិកអង្គការជាមួយគ្នា (ស្លាប់នៅមន្ទីរពេទ្យ) និង រងរបួសធ្ងន់ ០៧នាក់(ស្រី០២នាក់) – របួសស្រាល ០៤នាក់ (ប្រុស) (មិនទាន់ស្គាល់អត្តសញ្ញាណ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ)។