សមត្ថកិច្ចខណ្ឌមានជ័យបញ្ជូនខ្លួនក្រុម ចោរប្លន់វ័យក្មេង៦នាក់ទៅតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌមានជ័យបានបញ្ជូនខ្លួនក្រុមចោរប្លន់វ័យក្មេង៦នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័យទាំង៦នាក់
ទី១ឈ្មោះ លី ឌីណា ភេទប្រុសអាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ ។ទី២ឈ្មោះ ហាក់ ភារម្យ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ ។ទី៣ឈ្មោះ ឃុត ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ ។ទី៤ឈ្មោះ គង់ មេង ភេទប្រុស អាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ ។និងទី៥ឈ្មោព បាន ធានហ្វូ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ ។និងទី៦ឈ្មោះ ឡា ភេទប្រុស អាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ ។

ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ រិទ្ធ រងរបួសបញ្ជូនទៅមន្ទីរពេទ្យនិងម្នាក់ទៀតឈ្មោះ តារា អាយុ ២៩ ឆ្នាំនៅម្ដុំផ្សារសូឡា រីឯម៉ូតូដែលត្រូវបានជនសង្ស័យវាយប្លន់យកទៅនោះ ម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញភ្នំពេញ1GV-9242 ។

គួររំលឹកថា ជនសង្ស័យ៦នាក់ដែលធ្វើសកម្មភាពវាយប្លន់យកម៉ូតូរបស់ជនរងគ្រោះបានសម្រេចកាលពីវេលាម៉ោង ៣និង ៣០ នាទីទៀបភ្លឺថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៨ នៅមុខផ្ទះសំណាក់ ៣៤២ តាមដងផ្លូវលេខ ២៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ត្រូវសមត្ថកិច្ចខណ្ឌចំការ មនធ្វើការឃាត់បានជនសង្ស័យ២នាក់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ២ លុះដល់ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ទៀត នៅខណ្ឌច្បារអំពៅ យកមកធ្វើការសាកសួរតែម្ដង ។

យោងតាមការរៀបរាប់របស់ជនរងគ្រោះបាន ឱ្យដឹងថា មុនពេលកើតហេតុពួកគេបានជិះម៉ូតូ៣គ្រឿងគ្នាប្រហែល៦នាក់ ជាមួយគ្នាចេញពីក្លឹបមួយកន្លែងនៅផ្លូវលេខ ២០០៤ ហើយក៏ធ្វើដំណើរតាមបណ្ដោយតាមផ្លូវ ស្រាប់តែពេលនោះ មានជនសង្ស័យមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿង បានជិះម៉ូតូដេញតាមពួកគេ (ជនរងគ្រោះ) ពីក្រោយ រហូតនៅមុខផ្ទះសំណាក់ ៣៤២ តាមដងផ្លូវលេខ ២៧១ ក៏ជនសង្ស័យនោះបានហើយធ្វើសកម្មភាពវាយ ពួកគេជាជនរងគ្រោះ បណ្តាលអោយដួលម៉ូតូ ហើយភ្លាមៗ នោះបក្ខពួកជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ៕