នៅម៉ោង៩ព្រឹកនេះ សពអ្នកម្នាង អ៊ុក ផល្លា​ នឹងបូជា នាបរិវេណវត្តបទុមវត្តី

ភ្នំពេញ៖ សពអ្នកម្នាង អ៊ុក ផល្លា​ រណប្ញទ្ធិ នឹងត្រូវរៀបចំបូជា​ នៅវេលាម៉ោង៩៖០០នាទីព្រឹក នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ​​ នៅខាងមុខបរិវេណវត្តបទុបវត្តី រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលអះអាងថា ពិធីបូជាសពអ្នកម្នាង អ៊ុក ផល្លារណប្ញទ្ធិ នឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្ស មន្ត្រីរាជការ ប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។

សូមបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ២០០-២០១ ក្នុងភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញនេះ។

គ្រោះថ្នាក់នេះបានកើតឡើងបន្ទាប់ពីមានរថយន្តឈ្នួលម៉ាកហាយឡែនឌើមួយគ្រឿង បើកបុកព្រះទីនាំងរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេលព្រះអង្គកំពុងយាងចុះទៅសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ៕