សាហាវណាស់! វាយសម្លាប់នៅមាត់ឡាយក្រោមស្ពានស្ទឹងមានជ័យ


ភ្នំពេញ ៖ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋ អ្នកដំណើរប្រទះឃើញដេកស្លាប់ នៅមាត់ប្រឡាយទឹកស្អុយ ក្រោមស្ពានស្ទឹងមានជ័យ ដោយមានស្លាកស្នាមរបួសបែកហូរឈាមផង សង្ស័យជារឿងឃាតកម្ម បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅមាត់ប្រឡាយទឹកស្អុយ ក្រោមស្ពានស្ទឹងមានជ័យ ក្នុងភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះ ទេព្វ វង្ស អាយុ២៧ ឆ្នាំមុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្ដសៀមរាប ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ សាកសពបុរសខាងលើ ត្រូវបាន ប្រជាពលរដ្ឋ អ្នកដំណើរឆ្លងកាត់ ប្រទះឃើញដេកស្លាប់ ក្បែរមាត់ទឹកប្រឡាយ ក្នុងសភាពមានស្នាមរបួស មិនដឹងថា មានរឿងអ្វីកើតឡើងសម្រាប់ជនរងគ្រោះ ។ តែបើតាមការសន្និដ្ឋាន នៅកន្លែងកើតហេតុ មតិភាគច្រើន ដាក់ការសង្ស័យ ជារឿងឃាតកម្ម បង្កឲ្យភ្ញាក់ផ្អើល ហើយរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យមើលផ្ទាល់ ។

តែទោះជាការសន្និដ្ឋាន ជារឿងឃាតកម្មក្តី សមត្ថកិច្ច ចុះទៅ ពិនិត្យ ដល់កន្លែង ចំពោះករណីអ្វីឲ្យច្បាស់ប្រាកដនោះ រងចាំសមត្ថកុច្ចជំនាញធ្វើកោសល្យវិច័យ និងបន្តស្រាវជ្រាវជាមុនសិន ៕