ស្ដ្រីស្រែកយំរកយុត្ដិធម៌តាមបណ្ដាញសង្គមហ្វេសប៊ុក ចូលឆ្លើយបំភ្លឺនៅសាលាឧទ្ធរណ៍រសៀលនេះ (មានវីដេអូ)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែមិថុនាឆ្នាំ២០១៨នេះ ស្ដ្រីឈ្មោះ ទេស វណ្ណារី ហៅ ស្រីទូច ដែលស្រែកយំរកយុត្ដិធម៌តាម បណ្ដាញសង្គម ហ្វេសប៊ុក បានចូលឆ្លើយបំភ្លឺនៅសាលាឧទ្ធរណ៍។

សូមរងចាំមើលលិទ្ធិផលចូលបំភ្លឺរបស់ស្ដ្រីនៅរសៀលនេះ?

គួររំលឹកថា ស្ត្រីម្នាក់បាន Live ហ្វេសប៊ុកតាមរយះគណនីឈ្មោះ Socheata Pheang និយាយរៀបរាប់ដោយអះអាងថាខ្លួនបានទទួលរងភាពអយុ ត្តិធម៌លើពីសំណុំរឿងក្តីព្រហ្មទណ្ឌលេខ២៥២ ដែលចុះថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៦ (ជំនុំជម្រះលេខ៥៥ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧) និងសាលក្រម លេខ២៣២៣ធ ចុះថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០១៧ របស់លោក សេងលាង ចៅក្រមសាលាដំបូងរាជធានី ភ្នំពេញ និងមាន តំណាងអយ្យការលោកស្រី ម៉ាក់នី ដោយបានសម្រេចផ្តន្ទាទោសស្ត្រីរូបនេះដាក់ពន្ធនាគារកំណត់ ៦ខែ និងបង្គាប់ឲ្យរួមគ្នាជាមួយឈ្មោះ ទេស សុវណ្ណារី សងប្រាក់៧៥ម៊ឺនដុល្លារទៅ ឈ្មោះ ពេជ្រ ចាន់ធី ពាក់ព័ន្ធនិងបទលួចនិងរំលោភសេចក្តីទុកចិត្ត ។

ក្រោយមកស្ត្រីខាងលើបានប្តឹងឧទ្ធរណ៍ដើម្បីប្រឆាំងនិងសេចក្តីសម្រេចនេះ ក៏ប៉ុន្តែត្រូវបានចៅក្រមសាលាឧទ្ធរណ៍ សម្រេចផ្តន្ទាទោស៣ឆ្នាំ និង បង្គាប់ឲ្យរួមគ្នាជាមួយឈ្មោះ ទេស សុវណ្ណារី សងប្រាក់ចំនួន៨០ម៊ឺនដុល្លារទៅឈ្មោះ ពេជ្រ ចាន់ធី ដោយមានសាលដីកាលេខ២៥ក្រ២ប ចុះថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៨ ។
សូមទស្សនាវីដេអូ៖