ចោរកាប់ប្លន់យកម៉ូតូNexបានសម្រេចយ៉ាងសប្បាយរីករាយ ពេលដែលសមត្ថកិច្ចប៉ុស្តិ៍កាកាប២កំពុងតែលង់លក់យ៉ាងរំភើយ

ភ្នំពេញ៖ នៅវេលាម៉ោង៤ទាបភ្លឺចូលថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨ មានជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះពីរនាក់នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះបានអោយដឹងថាខ្លួនមានឈ្មោះ សួរ សិឡា អាយុ19 រស់នៅខេត្តព្រៃវែង។ នៅមុនពេលកើតហេតុខ្លួនបានឌុបសង្សានរដើរលេង លុះដល់ម៉ោង4ទៀបភ្លឺ ពេលដែលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមប្រដាប់ដោយដាវគ្រប់ដៃមកធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ SUZUKI NEX ពណ៍ទឹកប្រាក់ដែលពាក់ស្លាកលេខព្រៃវែង;1L-0002 នៅមុខព្រលានយន្តហោះតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីឋិតនៅក្នុងសង្កាត់ទី2 ខណ្ឌពោធិ៍សែនជ័យ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានត្រឹមដឹកជនរងគ្រោះទាំង២ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាប២ តែប៉ុណ្ណោះ ៕