លោក លី សុខឡេង ចៅក្រមសស៊ើបសួរ សម្រេចដោះលែងនគរបាលខណ្ឌព្រែកព្នៅ ​ដែលបាញ់បោះសេរី

ភ្នំពេញ៖ ចៅក្រមសស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខឡេងនៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញដីកា​បង្គាប់ដោះកែងជនត្រូវចោទឈ្មោះ ផន សុផល ភេទប្រុស អាយុ​៣៣ឆ្នាំ ជាមន្ដ្រីនគរបាលខណ្ឌព្រែកព្នៅ អោយមានសេរីភាពវិញហើយ ។

ការសម្រេចរបស់លោកចៅក្រមស៊ើបសួរ ​ធ្វើឡើងបន្ទាប់ពី ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ឈ្មោះ ផន សុផល ពីបទប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាតិ តាម​ក្រមនីតិវិធីព្រហ្មទណ្ឌ។

សូមជម្រាបជូនថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ អន សារី ភេទប្រុស អាយុ​៣០ឆ្នាំ មុខរបរ​សន្តិសុខផ្សារផ្លាហ្សា។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ ផន សុផល បានជិះម៉ូតូ​ម៉ាក ZOOMER X ព័ណ៌លឿង ក្នុងស្ថានភាពស្រវឹង បានដកកាំភ្លើងម៉ាក​K54 បាញ់ឡើងលើ​២គ្រាប់ (ផ្ទុះមួយគ្រាប់) នៅចំណុចមុចខតូបលេខ​៧១៩០ ក្នុងផ្សារផ្លាហ្សា ផ្លូវលេខ៤៥ ភូមិទី១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

គួររំលឹកថា ជនត្រូវចោទជាច្រើននាក់ហើយ នៅក្នុងនោះមានអ្នកពាក់ផ្កាយ និងឧកញ៉ាផង ត្រូវជាប់គុកដោយសាររឿងបាញ់បោះសេរី​ជាហូហែរ ៕