ធ្វើលំៗឲ្យតែរួចពីដៃមិនបាន១៥ថ្ងៃផង ផ្លូវខូចទៅវិញបាត់ គួរឲ្យអស់សំណើច

ភ្នំពេញ ៖ ផ្លូវលំមួយខ្សែក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ក្រោយពីបងប្អូនប្រជាពលរដ្ឋ អ្នកដំណើររឹះគន់ ក្រោយពីទទួលរងខូចខាត ក្លាយជាអូរទឹកពេញនារដូវវស្សា ក្លាយជារណ្តៅនារដូវប្រាំងស្ងួត ជួបការលំបាកក្នុងការធ្វើដំណើរ រហូតមកដល់ពេលថ្មីៗ នេះដោយមានការខិតខំ ពីលោក ហែម ដារិទ្ធ អភិបាល នៃគណអភិបាលខណ្ឌពោធិសែនជ័យ មើលឃើញរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ អ្នកត្រូវប្រើប្រាស់ផ្លូវខាងលើជាប្រចាំ ទើបចាត់វិធានការ ដាក់គ្រឿងចក្រឈូសឆាយ និងចាក់ដីលប់បំពេញ ដើម្បីឲ្យផ្លូវខាងលើ ដំណើរការបានស្រួលឡើងវិញ កែប៉ុន្តែការស្ថាបនា ជួសជុលឡើងវិញនូវផ្លូវលំខាងលើ មកដល់រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ គិតទៅមិនបាន១៥ថ្ងៃផង ផ្លូវលំនួនល្អ ប្រែក្លាយមុខមាត់ថ្មី អ្វីនិយាយលែងចេញ ភក់ ល្បាប់ រអិល វល់ ធ្វើដំណើរទាំងលំបាកដដែលនឹង ។

ពលរដ្ឋលើកឡើងថា ផ្លូវខាងលើ ត្រូវបានលើកអភិបាលខណ្ឌ កែប្រែមុខមាត់ថ្មី ពីរណ្តៅទឹក មកល្បាប់ភក់ ។ ពលរដ្ឋបន្តទៀតថា គ្រាន់តែជាងមុន ត្រង់ ផ្លូវប្រឡាយ មកចាក់លប់បំពេញឲ្យខ្ពស់ ចំពោះការធ្វើដំណើរ អត់កើតទេ ហើយការធ្វើផ្លូវខាងលើ ហាក់បីដូចជាឲ្យរួចតែពីដៃ ធ្វើឲ្យតែល្អមើល ថាធ្វើដែរ ប្រើកើតមិនកើតអត់ដឹង អត់ខ្វល់ ព្រោះថាអាជ្ញាធរ អត់បានធ្វើដំណើរកាត់តាមទីនោះ ដូចប្រជាពលរដ្ឋឡើយ ៕