ការពិតចឹងសោះ! ខឹងប្ដីលួចមានស្រីគិតខ្លីលោតពីលើអាគារ DECSTLEសម្លាប់ខ្លួន

ភ្នំពេញ៖ បើយោងតាមរបាយការណ៍សមត្ថកិច្ចបានអោដឹងនៅថ្ងៃទី១១ មិថុនា ឆ្នាំ២០១៨នេះ នារីវ័យក្មេងជនជាតិវៀតណាមម្នាក់ បានលោតសម្លាប់ខ្លួនពីលើអគារខុន DECSTLE ( ឌីខាស់ស៊ល) ជាន់ទី២៩ សម្លាប់ខ្លួនចោលកូន ពីនាក់   មូលហេតុមកពីខឹងប្តី  ជនជាតិចិន ធ្វើការនៅសាំងហ្គាពួរ  លួចមានស្រី ។

សមត្ថកិច្ចបានបញ្ជាក់ថា នារីរូបនេះឈ្មោះ ហ្វៀង ស៊ីជុគ អាយុ២៨ ឆ្នាំ ជនជាតិវៀត ណាម មុខរបរមេផ្ទះ ស្នាក់នៅបន្ទប់លេខ៧ជាន់ ទី២៩  មានប្ដីជាជនជាតិចិន ធ្វើការនៅសាំងហ្គាពួរ មិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះ(សព) បានប៉ុនប៉ងសម្លាប់ខ្លួនតាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ មកម្ល៉េះ តែពុំបានសម្រេច លុះនៅថ្ងៃកើតហេតុខាងលើ ដោយសារឈ្លោះជាមួយប្តីតាមទូស័ព្ទ ពីព្រោះខឹងប្តីមានស្រីនៅសាំង ហ្គាពួរ មិនព្រមមកខ្មែរសោះ ទើបឲ្យគាត់(សព)សម្រេចចិត្តលោតសម្លាប់ខ្លួន ចោលកូន ២នាក់ (កូនប្រុសអាយុ១០ឆ្នាំ និងកូនស្រីប្អូនអាយុ៩ខែ) យ៉ាងអាណោចអាធ័ម ។

សូមរំលឹកថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នារីវ័យក្មេងជនជាតិវៀតណាមម្នាក់ បានលោតសម្លាប់ខ្លួនពីលើអគារខុន DECSTLE ( ឌីខាស់ស៊ល) ជាន់ទី២៩ ស្ថិតតាមបណ្ដោយផ្លូវ២៩៤ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចសន្និដ្ឋានថា នារីរងគ្រោះ ពិតជាលោតពីលើអគារខុនដូរ សម្លាប់ខ្លួន ពិតប្រាកដមែន។ ពិនិត្យចប់សពនារីរងគ្រោះ ត្រូវរថយន្តសាម៉ុយ ដឹកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕