នារីវ័យក្មេងម្នាក់ធ្លាក់ពីលើអគារ De Castle ស្លាប់ភ្លាមៗ ដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ បើយោងតាមព័ត៌មានបឋមបានអោយដឹងថា នារីវ័យក្មេងជនជាតិបរទេសម្នាក់ធ្លាក់ពីលើអគារ ឈ្មោះ De Castle មិនដឹងជាន់ទីប៉ុន្មាន បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ នៅតាមបណ្តោយផ្លូវលេខ ២៩៤ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន នាវេលាម៉ោង ៧ យប់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៨ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាគាត់កំពុងតែអង្គុយនៅនឹងមុខផ្ទះស្រាប់តែឮសម្លេងលាន់ ដូចផ្ទុះកង់ឡាន ហើយគាត់ពួកគាត់ ក៏ចេញមកមើលស្រាប់តែឃើញនារីវ័យក្មេងម្នាក់មាន អាយុប្រហែលជា ១០ ឆ្នាំជាង ដែលជនជាតិបរទេស ដេកស្លាប់នៅមុខ អគារ ឈ្មោះ De Castle ធ្វើពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ចំពោះសពនារីវ័យក្មេងដែលធ្លាក់ ពីលើអគារស្លាប់នោះ គឺបាក់ដៃបាក់ជើងនិងធ្លាយពោះវៀនគួរឲ្យរន្ធត់ ។

សមត្ថកិច្ចនៅមិនទាន់ដឹងថាជាករណីអ្វីឲ្យយប្រាកដនៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចជំនាញនិងសមត្ថកិច្ចមូលដ្ឋានកំពុងតែធ្វើការសហការគ្នាដើម្បីធ្វើការស្រាវជ្រាវនិងត្រួតពិនិត្យមើលកន្លែងកើតហេតុដើម្បីបញ្ជាក់ថា ករណីនេះមានពាក់ព័ន្ធជាមួយនឹងរឿងអ្វីឲ្យប្រាកដ ៕