បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងប្រុសស្រី ២នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងប្រុសស្រី ២នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗខណះពួកគេជិះម៉ូតូលឿនបុកគ្នាពញទំហឹង​ កាលពីវលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១១ខែមិថុនា​ ឆ្នាំ២០១៨​ នៅចំណុចមុខផ្សារតាខ្មៅថ្មី​ នៅលើផ្លូវជាតិលេខ០២ ស្ថិតនៅភូមិដើមគរ សង្កាត់ដើមមាន ក្រុងតាខ្មៅ ។ ​ជនងគ្រោះដែលស្លាប់ឈ្មោះឈុន​ ឈឿន​ ភេទប្រុសអាយុ៣២ឆ្នាំ​ ស្នាក់នៅភូមិលៀក​ ឃុំគោកគ្រប់​ ស្រុកកណ្តាលស្ទឹង​ ខេត្តកំណ្តាល​ ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ មុ​នពេលកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាសង់០១៦​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GM 0961 បើបរោយបុរសម្នាក់ធ្វើដំតមបណ្តោយផ្លូវជាតិលេខ២ក្នុងទិសដៅពីត្បូងទៅជើងទាំងបញ្ច្រាស់ទិសដៅចរាចរណ៍ខណះមកដល់ដល់ចំណុចកើតហេតុស្រាប់តែជ្រុលបុកម៉ូតូមួយគ្រឿងទៀត​ ស៊េរីឆ្នាំ២០១៨​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខកណ្តាល1X 5989 បើកបរដោយបុរសម្នាក់និងនារីម្នាក់ទៀតរួមដំណើរជាមួយ​ធ្វើដំណើរពីជើងទៅត្បូង​ និងបុកគ្នាពេញទំហឹងបណ្តាលអោយបុរសជិះម៉ូតូសង់ឆ្នាំ២០១៦​ ស្លាប់នៅកន្លែងកើតហេតុចុះណែកភាគីម្ខាងទៀតរងរបួសធ្ងន់​
។ ​
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមចំណែកម៉ូតូទាំងពីរគ្រឿងត្រូវបាននគរបាលធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ​ រីឯសពត្រូវបានទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕