ចេញពីរលក់ឈូកមកដល់ពាក់កណ្ដាលផ្លូវចោឆក់ទូរស័ព្ទដៃធ្លាក់ពីរលើរ៉ឺម៉កកង់រងរបួសធ្ងន់

ភ្នំពេញ៖ ស្ដ្រីម្នាក់ត្រូវបានចោរឆក់ទូរស័ព្ទដៃ ក្រោយ ពីត្រឡប់មកលក់ផ្លែឈួកខ្ចីនៅឯផ្សារកណ្ដាលខណៈពេលមកដល់ពាក់កណ្ដាលផ្លូវក៏ត្រូវបានចោមួយក្រុមធ្វើសកម្មភាពឆក់ទូរស័ទ្ទដៃហើយជិះម៉ូតូគេចខ្លួនបាត់ស្រមោល បណ្ដាលឲ្យស្រ្តីជាប្រពន្ធធ្លាក់ពីរលើរ៉ឺម៉កកង់បីរងរបួសធ្ងន់ ហេតុនេះការកើតឡើងកាលពីវេលាម៉ោង៤និង០០ទៀប ភ្លឺ ថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៨ នៅតាមបណ្ដោលផ្លូវសហព័ន្ធរុស្សី នៅសង្កាត់ទឹកល្អក១ ខណ្ឌទួលគោក ។

បើតាមសម្ដីបុរសជាប្ដីបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់មានគ្នា៦នាក់បានត្រឡប់មកពីរលក់ផ្លែឈួកខ្ចីនៅឯផ្សារកណ្ដាលដោលបំណងត្រឡប់ទៅផ្ទះនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ស្រាប់តែមកចំណុចកើតហេតុ ក៏មានជនសង្ស័យមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាក មកពីក្រោយជិះមកឯបរ៉ឺម៉ករបស់គាត់រួចធ្វើសកម្មភាពឆក់ទូរស័ព្ទពីរដៃកូនស្រីរបស់គាត់ដែលកំពង់លេងហ្គេម ពេលនោះគាត់ក៏បានបើករ៉ឺម៉កដេញតាម តែជាអកុសល់ខណៈពេលគាត់ដេញតាមស្រាប់តែរ៉ឺម៉កក្រឡាប់បណ្ដាលឲ្យប្រពន្ធគាត់ខ្ទាតចេញពីររ៉ឺម៉កបោកនិងថ្នល់រងរបួសធ្ងន់ ចំណែកជនសង្ស័យនាំគ្នាជិះម៉ូូតូគេចខ្លួនបាត់ស្រមោល។

ក្រោយមកគាត់ក៏បានលើកប្រពន្ធរបស់ដាក់លើរ៉ឺម៉កកង់បីដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ ចាំព្រឹកឡើងចាំមកដាក់ពាក្យពណ្ដឹងនៅប៉ុស្តិ៍នគរបាលទឹកល្អក១ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោសទៅតាមច្បាប់ ៕