ជនសង្ស័យ២នាក់ចេញក្លឹបអស់រួមគំនិតគ្នាធ្វើកម្មភាពឆក់ទូរស័ព្ទចាប់បានម្នាក់ ម្នាក់រត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប១ រួមជាមួយប្រជាពលរដ្ឋដេញចាប់បានភ្លាមៗ ក្រោយពីរធ្វសកម្មភាពឆក់ទូរស័ព្ទពីរពីនិស្សិតម្នាក់កំពុងជិះម៉ូតូតាមផ្លូវ ម្នាក់ទៀតរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ សេរី ចំណាន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ ថន អាយុប្រហែល១៨ឆ្នាំ ជាមិត្តភ័ក្រ និងជាដៃគូរក្នុងសកម្មភាពល្មើស បានជិះម៉ូតូរត់គេចខ្លួនបាត់ ។ នារីរងគ្រោះ មានឈ្មោះ ផូង អុិចឆេងឡាំង ភេទស្រី អាយុ ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ សកលវិទ្យាល័យភ្នំពេញ មានទីលំនៅ ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។ រីឯទូរស័ព្ទ ដែលជនសង្ស័យធ្វើសកម្មភាពឆក់យកទៅបាត់ម៉ាក I Phone 6 ពណ៌ទឹកមាស និងឧបករណ៍សម្រាប់សាកថ្មទូរស័ព្ទ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រូបនាងបានទៅជួយរៀបឥវ៉ាន់ម្តាយ ក្នុងផ្សារសុិនជូរីហើយ ហើយនៅពេលនោះម្តាយបានប្រើឲ្យទៅយកសាច់ជ្រូក នៅភូមិប៉ប្រ៉កជើង ដើម្បីយកមកលក់ ហើយទូរស័ព្ទ និងឧបករណ៍សាកថ្ម ដាក់នៅក្នុងឃ្លប់ម៉ូតូ និច ខាងមុខ ដោយជិះតាមផ្លូវសួនកុមារ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយ ហើយជនសង្ស័យជិះខាងក្រោយ ក៏ធ្វុំសកម្មភាពឆក់យកទូរស័ព្ទភ្លែតៗរូនាក៏ ស្រែកថាចោៗផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចដែលល្បាតនៅក្បែរនោះឃើញដេញចាប់បានជនសង្ស័យម្នាក់ ចំណេកបក្ខពួកម្នាក់ទៀត បើកម៉ូតូរត់គេចទៅបាត់ ស្រមោល។

បើតាមសម្ដីសារភពាពីជនសង្ស័យបានឲ្យដឹងថា មុនពួកគេធ្វើសកម្មភាព ក្រោយពីពួកគេចូលក្លឹប លុះចេញមកវិញ នាំគ្នាធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិ តាមផ្លូវតែម្តង ។ តាមប្រជាពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យ មុខសញ្ញាចាស់ ដែលតែងតែធ្វើសកម្មភាព ឆក់ ទ្រព្យសម្បត្តិពលរដ្ឋតាមផ្លូវ រាល់ថ្ងៃ កន្លងមកចាប់មិនទាន់បាន លើកនេះ ប៉ូលីសល្បាតក្បែរនោះស្រាប់ ដេញចាប់បានម្នាក់ភ្លាមៗ ។

បច្ចុប្បន្នជនសង្សយ័ខាងលើកំពុងតែធ្វើការសាកសួរនៅប៉ុស្តិនគរបាលកាកាប១និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌពោធិសែនជយ័ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី ៕