ខឹងប្រពន្ធបបួលលែងលះដាល់មួយដៃប៉ោងមុខ សមត្ថកិច្ចវ៉ៃខ្នោះ

ខេត្តប៉ៃលិន៖ អំពើហឹង្សាក្នុងគ្រួសារបានកើតឡើងបណ្តាលឲ្យស្ត្រីម្នាក់មានរបួស ប៉ោងមុខដោយសារតែប្តីដាល់មួយដៃត្រង់ ផ្ទៃមុខព្រោះខឹងមិនព្រមមកផ្ទះមេភូមិដើម្បី ផ្តិតមេដៃលែងលះ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនរង គ្រោះឈ្មោះ វណ្ណា មុំ ភេទ ស្រី អាយុ ២៥ ឆ្នាំ រស់នៅ ភូមិ កើតហេតុ ខាងលើ របួស ហើម មុខចំណែកជនសង្ស័យ ជា ប្ដី ឈ្មោះ ចេន វិចិត្រ ភេទ ប្រុស អាយុ ៣២ ឆ្នាំ រស់នៅជាមួយគ្នាបានវាយប្រពន្ធត្រង់ មុខមួយដៃដោយសារខឹងប្រពន្ធបបួលមកផ្ទះមេភូមិសុំលែងលះ ។

បើតាមលោក ព្រិន្ទបាលទោ វ៉ន ដារ៉ា មន្ត្រីនគរបាលអធិការដ្ឋាននគរបាលស្រុក សាលាក្រៅបានឲ្យដឹងថា កាលពីវេលា ម៉ោង១៧ ថ្ងៃសៅរ៍ ទី ៩ ខែមិថុនា ឆ្នាំ២០១៨ មាន ករណី អំពើហឹង្សាក្នុងគ្រួសារមួយ កើតឡើងស្ថិតក្នុងភូមិស្លា ឃុំ ស្ទឹង កាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន ។ បច្ចុប្បន្នជនបង្កត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសុំណុំរឿងតាមនីតិវិធីច្បាប់ ៕