លំនៅដ្ឋានមួយខ្នងត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង

តាកែវ៖​ លំនៅដ្ឋានមួយខ្នងមានបណ្តោយ៧ម៉ែត្រ​ និងទទឹង៦ម៉ែត្រសង់ឡេីងអំពីថ្មក្រោយឈេីលេី​ប្រក់សុីប្រូ​ ម្ចាស់ឈ្មោះ​ ស៊ុំ​ ឆាយ​ និង​ ប្រពន្ធ​ ឈ្មោះ​ ជា​ មួយ​ មានកូនប្រុសពីរនាក់ក្នុងបន្ទុកត្រូវបានអគ្គីភ័យឆាបឆេះហ្មត់ស្ទេីរតែទាំងស្រុង​ បង្កអោយមានការភ្ញាក់ភ្អេីលឡេីងកាលពីវេលាម៉ោង​ ៣​ :​ ៣០នាទីរសៀលត្រូវនឹងថ្ងៃទី៩​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ នៅ​ ភូមិ​ តោល​ ឃុំ​ រវៀង​ ស្រុក​ សំរោង​ ខេត្ត​ តាកែវ។

ប្រភពព័ត៏មានបានអោយដឹងថាមុនពេលកំពង់កេីតហេតុគេសង្កេតឃេីញមានផ្សែងហុយខ្មួរខ្មាញ់ចេញពីលំនៅដ្ឋានខាងលេី​ លុះមិនបានប៉ុន្មាននាទីផងស្រាប់តែមានអណ្តាតភ្លេីងឆាបឆេះឡេីងបង្កអោយមានការភ្ញាក់ផ្អេីលដល់ពលរដ្ឋក្បែរខាងចេញមជួយអនតរាគមន៌ពន្លត់អគ្គីភ័យនោះដោយអ្នកខ្លះយក​ ប៉ោត​ ផ្តឹល​ ទុយោ​ ទាញបាញ់ទៅលេីអណ្តាតភ្លេីងដែលកំពង់ឆាបឆេះនោះ។​ បេីទោះបីខិតខំប្រឹងប្រែងអន្តរាគមន៌ពីបងប្អូនប្រជាពលរដ្ឋយ៉ាងណា​ លំនៅដ្ឋានខាងតែត្រូវបានបំអណ្តាតភ្លេីងផ្លាញស្ទេីរតែទាំងស្រុង។ ក្រោយកេីតហេតុគេសង្កេតឃេីញថាពុំមានខូចខាតដល់លំនៅដ្ឋានអ្នកជិតខាងនិងមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡេីយ ។​

ចំពោះមូលហេតុនៃការឆាបឆេះនេះបណ្តាលមកពីទុសេខ្សែភ្លេីង​ រីឯទ្រព្យនៅក្នុងលំនៅដ្ឋានរបស់គាត់ត្រូវបានបំផ្លាញទាំងស្រុងរួមមានទទរស្សន៌មួយគ្រឿង​ ធុងបាស់​ ឧបករណ៌ចាក់ធុងបាស់​ សំភារះជាងសំណង់​ កង់៣គ្រឿង​ ប្រាក់​រៀល​២,០០០,០០០រៀល​ ប្រាក់ដុល្លា​ ២,៥០០$​ ស្រូវអង្ករ​ និង​ សំភារះផ្សេងៗទៀត៕