ថ្ងៃទី២ហើយបុណ្យភូមិនៅផ្សារកុងទីន័រ ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ

ភ្នំពេញ៖ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨នេះ ដែលជាថ្ងៃទី០២ នៅការព្រឹត្តិការណ៍បុណ្យភូមិ ដែលរៀបចំឡើងនៅផ្សារជេតស៍កុងទីន័រ ដើម្បីបួងសួងនិងអភិសេកព្រះភូមិ ក្រោមអធិបតីលោក ឧកញ៉ា ស្រី ចាន់ថន និងលោកជំទាវព្រមទាំងសហការីរបស់ក្រុមហ៊ុន Jet’s Group ។

បើតាមលោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយក Jet’s Group បានឲ្យដឹងថា ការរៀបចំកម្មវិធីប្លែកៗ បុរាណលាយ សម័យ ដើម្បីជាតំរូវការយុវវ័យ លោកតា លោកយាយ កុមារា កុមារី ជាលក្ខណៈគ្រួសារ គ្រប់ស្រទាប់វណ្ណៈ ហើយក្នុងនោះមានកម្មវិធីជាច្រើនដូចជា៖ ការតាំងបង្ហាញភូមិមួយផលិតផលមួយ, ការសម្តែងតន្រ្តីសម័យ ដោយចូលរួមពីតារា Original song ជាច្រើន, ការសម្តែងសិល្បៈល្ខោន និងរបាំប្រពៃណី, ការសម្តែងសិល្បៈក្បាច់គុណយុទ្ធក្របខម ល្បុកតោ និងបោកចំបាប់, ការសម្តែងកំប្លែង និងការកំសាន្តបែបរាត្រីជាច្រើនបែប។

ជាមួយគ្នានេះ លោក ស្រី ចាន់ថន ក៏បន្តអំពាវនាវឲ្យសាធារណជន សូមចូលរួមគាំទ្រឲ្យបានច្រើនកុះករ ដើម្បីជាការ លើកទឹកចិត្ត គាំទ្រផលិតផលខ្មែរ ក៏ដូចជាការចូលរួមថែរក្សានៅវប្បធម៍បុរាណខ្មែរទាំងអស់គ្នា។ កម្មវិធីបុណ្យភូមិនិងរៀបចំនៅផ្សារជេតស៍កុងទីន័រ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ហើយ ដែលរៀបចំដោយ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយក Jet’s Group៕