អតីតចៅអធិការវត្ដភ្នំបាក់លើ មិនត្រូវបានកម្លាំងសមត្ថកិច្ចការឃាត់ខ្លួនទេ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​៦​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ នេះ​​ អតីតចៅអធិការវត្តភ្នំបាក់លើក្រុងសិរីសោភ័ណក្រោយបែកធ្លាយរូបដេកជាមួយស្រី មិនត្រូវមានការឃាត់ខ្លួននោះទេ ។ ក្រោយការឆ្លើយទទួលស្គាល់ថា រូបផុសក្នុងបណ្តាញហ្វេសប៊ុក ដែលដេកប្រលែងជាមួយស្រីក្មេងថាជារូបពិត ហើយមន្ត្រីគណ:សង្ឃនិងមន្ទិរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាយមានជ័យបានកោះមកធ្វើពិធីតាមប្រពៃណី តាមច្បាប់ តាមសង្ឃបញ្ញាត្តិនាវត្តសមាធិផលតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ថ្ងៃទី៥មិថុនាឆ្នាំ២០១៨នោះ មន្ត្រីសង្ឃបានសម្រេចផ្សឹកហើយ។

ព្រះគ្រូណាប់ ម៊ឺន ព្រះវិន័យគណខេត្ត ព្រះគ្រូ ប៉ាត សុគន្ធ ព្រះអនុគណក្រុងសិរីសោភ័ណ ព្រះគ្រូប៉ុក ចំរើន មន្ត្រីគណសង្ឃខេត្តមានដីកាថា ការសម្រេចផ្សឹកនេះ ដោយយោងចម្លើយរបស់នារីឈ្មោះ កាយ វីតា អាយុ១៩ឆ្នាំជាតួអង្គស្រីដែលថា អតីសង្ឃនឋេះបានចាប់រំលោភនាងនៅផ្ទះនាងនិងចម្លើយរបស់អតីតសង្ឃថាបានព្រមព្រៀងគ្នា ស្រឡាញ់គ្នាុ ។ហើយសាមីខ្លួនក៏បានផឹកទឹកសម្បថផងដែរ ។ ហើយក៏យោងនូវច្បាប់៣ គឺ១-ច្បាប់ព្រះពុទ្ធសាសនា ។
២-ច្បាប់រដ្ឋធម្មនុញ្ញនិង៣-ច្បាប់សង្ឃប្រកាស ។