ក្រសួងធម្មការ​ និង​ សាសនា​ កំពុងសហការជាមួយមន្ត្រីជាន់ខ្ពស់សង្ឃចាត់វិធានការណ៍ចំពោះចៅអធិការវត្តភ្នំបាក់លើ

ព្រះសង្ឃព្រះនាម​ ស្រឹល​ វណ្ណា​ ចៅអធិការវត្ត​ ភ្នំបាក់លើ​ សង្កាត់​អូរអំបិល​ ក្រុងសេរីសោភ័ណ្ឌ​ ខេត្តបន្ទាយមានជ័យ​ ដែលប្រព្រឹត្តអំពើមិនគប្បីហ៊ានសំដែងកាយវិការលិឍ​ពោធ​ បៀមពោធ​ ដូចរឿងអាសអាភាសនោះ​កំពុងទទួលគេរឹះគន់ខ្លាំងកក្រើក​ Facebook ។​

តាមរយះវីដេអូ​ ដែលចែកចាយពេញបណ្ដាញសង្គម​ Facebook ទង្វើចៅអធិការវត្តអង្គនេះ​ បានធ្វើឡើងតាមបញ្ជាស្រីក្មេងម្នាក់​ ដែលទំនងជាស្រីស្នេហ៍លួចលាក់របស់ព្រះអង្គ​ ។​

ពាក់ព័ន្ធនឹងទង្វើអាស្រូវរបស់ចៅអធិការ​វត្តភ្នំបាក់លើ​ព្រះនាម​ស្រិល​ វណ្ណា​ ដែល​ព្រះមហាក្សត្រទើបនឹងត្រាស់បង្គាប់តែងតាំងតម្លើងជា​ ព្រះទេពសោភ័ណ​ រាជាគណៈកិត្តិយស​ នៅចុងខែ​ ឧសភា​ ឆ្នាំ​ ២០១៨​ កន្លងមកថ្មីៗនេះ​ មន្ត្រីជាន់ខ្ពស់​ ក្រសួងធម្មការ​ និង​ សាសនា​ បានអោយដឹងថា​ ក្រសួងកំពុងសហការជាមួយមន្ត្រីជាន់ខ្ពស់សង្ឃ​ ដើម្បីស្រាវជ្រាវនិងមាន​វិធានការណ៍ចំពោះចៅអធិការវត្តនេះហើយ​ ។​ ចំពោះចំណាត់ការបែបណានោះមិនទាន់ដឹងច្បាស់នៅឡើយទេ​ ។​

មតិមហាជនលើបណ្ដាញសង្គម​ Facebook បានសំណូមពរអោយចាប់ផ្សឹក​ និង​ បញ្ជូនទៅតុលាការបើមាន​បទល្មើសធ្ងន់ធ្ងរលើសពីនេះ​ និងត្រូវដាក់ឈ្មោះក្នុងបញ្ជីខ្មៅមិនអោយបួសលើកក្រោយទៀតទេ​ ៕