មនុស្សនាក់២នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់​ ក្នុងគ្រោះថ្នាក់ចរាចររថយន្តនិងម៉ូតូពន្លះគ្នាលាន់ដូចរន្ទះ

ខេត្តត្បូងឃ្មុំ ៖ យ៉ាងហោចណាស់មានមនុស្សពីរនាក់បាន ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ កើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូបុកគ្នាយ៉ាងពេញទំហឹងលាន់ស្នូរដូចរន្ទះក្រោមដំណក់ភ្លៀងរលឹម​ ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងវេលាម៉ោង ៤និង៥០នាទីល្ងាច ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៨-១៩៩ លើផ្លូវជាតិលេខ៧ ស្ថិតនៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍នេះកើតឡើងរវាងរថយន្តម៉ាកកាមរីហេីម (camry) ពណ៌ស្លែ ពាក់ស្លាក់លេខកំពង់ចាម 2A-0459 និងម៉ូតូម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 2I-6550 ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាក កាមរីគូទហេីម (camry) បេីកបរក្នុងទិសដៅពីកេីតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ៧។ លុះបេីកបរដល់ចំណុច កេីតហេតុបានឡេីងវ៉ាជែងរថយន្តមួយគ្រឿង (មិនស្គាល់ម៉ាក) មិនផុតក៏ទៅបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ បេីកបរក្នុងទិសពីលិចទៅទិសខាងកេីតចំពីមុខផ្នែកខាងឆ្វេងពេញទំហឹងតែម្ដង បណ្តាឲ្យអ្នកបើកបរម៉ូតូឈ្មោះ ស៊ន ស៊ាងហៃ ភេទប្រុស អាយុ ៣៧ ឆ្នាំជាតិខ្មែរ នៅភូមិជាំសោម ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ (ស្លាប់នៅនឹងកន្លែងកេីតហេតុ) និងអ្នករួមដំណើរ ០២ នាក់ទៀត ៖ ១-ឈ្មោះ ស៊ាប អូន ភេទប្រុស អាយុ ២៥ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ៩៤ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ(ស្លាប់នៅនឹងកន្លែងកេីតហេតុ) , ២-ឈ្មោះ រិន សេងហ៊ុន ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិតាសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (របួសធ្ងន់) ។

បន្ទាប់ពីកើតហេតុ​ អ្នកបើកបររថយន្តម៉ាកកាមរីគូទហេីម បានទុករថយន្តចោលនៅកន្លែងកេីតហេតុ ហេីយរួចរត់គេចខ្លួនបាត់ ។
ដោយឡែក អ្នករបួសត្រូវបានបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ។ ចំណែកឯសាកសពត្រូវបានជំនាញនគរបាលចរាចរណ៍ប្រគល់ជូនក្រុមគ្រួសារ ដេីម្បីយកទៅធ្វេីបុណ្យ តាមប្រពៃណីខ្មែរ ។ ចំណែករថយន្តនិងម៉ូតូត្រូវបានជំនាញនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដេីម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ៕