រថយន្តបែនដឹកដីស្លាកលេខ ខ.ម មួយគ្រឿង រ៉េចង្កូតក្រឡាប់ផ្ងារជើង

ខេត្តព្រះសីហនុ​៖ រថយន្តមួយគ្រឿងបានក្រឡាប់ធ្លាក់ចេញពីផ្លូវ ដោយមានស្ថានភាពមានភ្លៀងធ្លាក់ខ្លាំងមើលផ្លូវអត់ច្បាស់​ក៏​រេចង្កូតទៅខាងឆ្វេងដៃក្រឡាប់ ។ ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាកាលពីម៉ោង១និង ៣០នាទីរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវ​ សម្តេច​សង្ឃទេពវង្សត្រង់ចន្លោះ បង្គោលគីឡូម៉ែតលេខ១៩.២០ស្ថិត​ ក្រុមទី២០​ ភូមិ១​ឃុំ​ទំនប់រលក​ ស្រុក​ ស្ទឹងហាវ​ ខេត្តព្រះសីហនុ​q។

យោងតាមប្រភពព័ត៌មានពីតៃកុងឡានបានឲ្យដឹងថាមុនពេលកើតហេតុរូបលោកបានចេញពីស្រុកស្ទឹងហាវ លុះមកដល់ចំណុចកើតហេយបានក្រឡាប់ធ្លាក់ចេញពីផ្លូវ ដោយស្ថានភាពមានភ្លៀងធ្លាក់ខ្លាំងមើលផ្លូវអត់ច្បាស់​ក៏​រេចង្កូតទៅខាងឆ្វេងដៃក្រឡាប់ ដោយខ្លួនឯង។ ប្រភេទរថយន្តបែនកង់១០ ពាក់ផ្លាកលេខ ខេមរភូមិន្ទ 02​ 3-5818 បើកបរដោយឈ្មោះ សួន វីរៈ អាយុ ១៩ ឆ្នាំ ទីលំនៅ ភូមិ ព្រះខែ ឃុំកាហែង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ។
សូមបញ្ជាក់ផងដែរថាគ្រោះថ្នាក់នេះមិនមានមានអ្នករងរបួសឬប៉ះពាល់អ្នក​ដទៃ​ឡើយ ។ ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ ដើម្បីធ្វើការវាស់វែង ព្រមទាំងហៅម្ចាស់រថយន្តមកដោះស្រាយតាមនីតិវិធី ៕