លោក ឯក ឃុនដឿន អត់ខ្វល់កន្លែង អ៊ិនធឺណេតបង្កប់ល្បែងស៊ីងខុសច្បាប់នៅទល់ផ្សារដើមគរ

ភ្នំពេញ៖ ទីតាំងអ៊ិនធឺណេតគ្មានយីហោ បង្គប់ល្បែងស៊ីសងខុសច្បាប់កំពុងបើកលេងយ៉ាងសប្បាយដោយគ្មានឃើញអាជ្ញាធរណាហ៊ានចុះទៅធ្វើការបង្ក្រាបឡើយ ។ សូមបញ្ជាក់ថា ទីតាំងខាងលើនេះស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋរអ៊ូរទាំថា កូនចៅពួកគាត់ ក្រុមយុវវ័យ គេចសាលារៀន ចោលការងារ ដោយសារវក់នឹងល្បែងសុីសង ភ្លេចបាយ ភ្លេចផ្ទះ ដោយញៀននឹងល្បែងហ្គេម ភ្នាល់បាល់និងល្បែងស៊ីសងជាច្រើនប្រភេទទៀត ជ្រកក្រោមស្លាកអុីនធើណេត ។

ពលរដ្ឋបន្តទៀតថា ទីតាំងបនល្បែងខាងលើ ពុំដែលឃើញ ហខាងអាជ្ញាធរ សមត្ថកិច្ច មកពិនិត្យ នូវរបរខាងលើនេះដែរ នៅតែមិនទាន់ឃើញចុះទៅពិនិត្យនិង វិធានការទប់ស្កាត់ នូវបទល្មើស ជ្រកក្រោមស្លាក យីហោ អុីនធើណេត ស្របច្បាប់នេះដែរ ។

គួរបញ្ជាក់ផងដែរថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯក ឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជារយ៉ាងម៉ឹងម៉ាត់ ឲ្យបង្រ្កាប គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសអ៊ិនធើណេតបង្កប់ល្បែងស៊ីសង ភ្នាល់តាមអនឡាញ ក្នុងរាជធានីភ្នំពេញ ចំណែកក្នុងមូលដ្ឋានក្នុងខណ្ឌទួលគោក នៅមិនទាន់ឃើញធ្វើការចុះបង្រ្កាបនោះទេនៅតែឃើញទីតាំងអ៊ិនធើណេតជាច្រើន ទៀត ។

បើតាមមហាជនបានលើកឡើង ទទួលស្គាល់ហើយ បើកអុីនធើណេត ស្របច្បាប់ អនុញាតិឲ្យបើកពីមន្ទីរ ការិយាល័យទេសចរណ៍ ខណ្ឌ ក្រុង ក៏ប៉ុន្តែ ក្រោយពីបើកដំណើរការនូវរបរ សេវាកម្ម ប្រព័ន្ធអុីនធើណេត ម្ចាស់ទីតាំង អនុញាតិ បើកបន្ថែម ឲ្យលេងល្បែងសុីសង និងផ្តល់ឱកាសឲ្យក្រុមអ្នកញៀនល្បែងទៅវិញ ដែលបង្កឲ្យអសន្តិសុខ ចោរកម្មផ្សេងៗ ក្នុងមូលដ្ឋាន ។

ក្តីព្រួយបារម្មណ៍របស់ពលរដ្ឋ លើវាសនាអនាគតកូនចៅ យុវវ័យ ខាងលើពលរដ្ឋ ទទូចស្នើសុំដល់អាជ្ញាធរ សមត្ថកិច្ច នៅពេលនេះមេត្តាជួយចុះទៅពិនិត្យ ឬវិធានការ ជាបំណែកមួយដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ហើយក៏ដើម្បី សន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមផងដែរ ៕