នាំឃាតកររំលោភក្មេងស្រីអាយ៤ឆ្នាំ រួចសម្លាប់យកទៅធ្វើត្រាប់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌឬស្សីកែវបាននាំខ្លួនជនសង្ស័យជាឃាតករដែលរំលោភក្មេងស្រីរួចសម្លាប់យកទៅធ្វើត្រាប់ឡើងវិញនៅកន្លែងកើតហេតុ ។

គួររំលឹកថា ក្មេងស្រីអាយុ៤ឆ្នាំម្នាក់ត្រូវបានជនសង្ស័យម្នាក់រំលោភសេពសន្ថវ: រួច សម្លាប់ញាត់ចូលក្នងពាងទឹកយ៉ាងសាហាវ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៨នៅចំណុចស្ថិតនៅភូមិក សង្កាត់ច្រាំងចំរះ ខណ្ឌឬស្សីកែវ ។

កុមារីរងគ្រោះឈ្មោះ ខ.ស.ច.ន អាយុ៤ឆ្នាំ រស់នៅជាមួយឪពុកម្ដាយ ក្នុងភូមិកើតខាងហេតុខាងលើ ។ ចំណែកឯជនសង្ស័យឈ្មោះ យី អាយុ៣០ឆ្នាំជាង មុខរបរលក់ដំឡូងចៀន ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

បន្ទាប់ពីជនសង្ស័យខាងលើបាន រំលោភ សេពសន្ថវ: កុមារីរងគ្រោះដែលមានអាយុ៤ឆ្នាំ រស់នៅជិតផ្ទះរបស់ខ្លួន ស្ថិតនៅភូមិក សង្កាត់ច្រាំងចំរះ ខណ្ឌឬស្សីកែវ រួចសម្លាប់ចោល ដោយបានយកសពទៅទម្លាក់ក្នុងពាងទឹកលើផ្ទះជាប់កន្លែងកើតហេតុ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៨ លុះដល់វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ប្រជាពលរដ្ឋនាំគ្នាឡោមព័ទ្ធ ចាប់ខ្លួនបានជនសង្ស័យយកមកធ្វើការសាកសួរតែម្ដង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចនាំគ្នា ឡោមព័ទ្ធ ចាប់ឃាត់ខ្លួនបានហើយ ដោយកំពុងត្រូវបានសមត្ថកិច្ចនាំទៅប៉ុស្តិ៍នគរបាលច្រាំងចំរះ ដើម្បីធ្វើការសាកសួរ និងចាត់ការ តាមនីតិវិធីច្បាប់ ៕