ស្គាល់មុខមន្ត្រីនគរបាលពាលឃោរឃៅធ្វើបាបរាស្ត្រទន់ខ្សោយម្នាក់ទៀតហើយ

ភ្នំពេញ៖ បន្ទាប់ពីលោក តុប ឈុនហេង ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ហើយនៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នេះ ​ស្គាល់មុខមន្ត្រីនគរបាលពាលឃោរឃៅធ្វើបាបរាស្ត្រទន់ខ្សោយ​ម្នាក់ទៀតហើយដែលជាប់ពាក់ព័ន្ធករណីវាយយុវជនម្នាក់នៅចំណុចផ្លូវ៣៦០ កែងផ្លូវ១០៥ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន មន្ដ្រីនគរបាលរូបនោះមានឈ្មោះ យុទ្ធ ណា​ ជាបក្ខពួក​របស់​ សុន​ ពិសាល​ សូមរង់ចាំមើសមត្ថកិច្ចតាមចាប់មកផ្ដន្ទាទោសតាមច្បាប់ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ​ផង​ ។

ការឃុំខ្លួននេះធ្វើឡើងបន្ទាប់ពី លោក ចែ សុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ហើយពីបទប្រើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស នៃក្រមព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ។

ក្រោយការសន្និដ្ឋានបទចោទរួចរាល់ហើយនោះ លោកនគរបាល សុន ពិសាល អត្តលេខ ៧៤៨៤០ ឋានន្តរស័ក្តិព្រិន្ទបាលឯក នាយរងផ្នែកបន្ទប់ពិសោធន៍នៃនាយកដ្ឋាននគរបាលបច្ចេសទេសនិងវិទ្យាសាស្រ្ត ត្រូវបានគេបញ្ជូនទៅចៅក្រមស៊ើបសួរភ្លាមៗ ដើម្បីសម្រចថា នឹងត្រូវឃុំខ្លួនមន្ត្រីនគបាលរូបនេះដាក់ពន្ធនាគារប្ញ យ៉ាងណា ។

គួររំលឹកថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញនេះ នគបាលការិល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ធក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនលោកនគរបាលវ័យក្មេងទំនើងធ្លាប់មានប្រវត្តិបន្លំយកតួនាទី ដើម្បីជម្រិតយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបានប្រើហិង្សាលើជនស៊ីវិល ទៅតុលាការ ដើម្បីចាត់ការទៅតាមច្បាប់។

លោកវរ:សេនីយ ជាវ វិបុល ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានឲ្យដឹងថា មន្ត្រីនគរបាលរូបនេះ ក្នុងចំណោមបក្ខពួករបស់គេមួយក្រុម បានប្រើអំពើហិង្សាលើជនរងគ្រោះកាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៣៦០ កែងផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។ ជនរងគ្រោះក្នុងហេតុការណ៍នេះ មានឈ្មោះ អ៉ឹម បញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣៨៤ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមសាក្សីដែលឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា មុនកើតេហេតុគេឃើញក្រុមជនបង្ករបានចាប់ និងវាយយុវជនរងគ្រោះ រួចហើយចាប់អូសឡើងលើម៉ូតូកង់បីដឹកយកទៅទម្លាក់ចោលនៅក្នុងក្រសួងមហាផ្ទៃ ។

សូមបញ្ជាក់ថា ជនរងគ្រោះគេឃើញមានស្នាមរងរបួសធ្ងន់ត្រង់ចិញ្ចើមខាងស្តាំ និងដៃមានជាប់ខ្នោះនៅឡើយពេលនាំទៅដល់មន្ទីរពេទ្យ៕