ឃាត់ខ្លួនសិស្ស៤នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបជនជាតិចិន

ភ្នំពេញ៖ ឃាត់ខ្លួនសិស្ស៤នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបជនជាតិចិនហើយជនសង្ស័យនាំគ្នាទៅលាក់ខ្លួន លុះដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ២២និង៣០នាទី ឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យជាសិស្ស ចំនួន៤នាក់ ។

ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់អោយដឹងថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ២០៖០០នាទី ស្ថិតនៅចំណុច ក្រុម២៦ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពឆក់កាបូប ជនជាតិចិនម្នាក់ ភេទប្រុស ដែលកំពង់ឈរនៅលើថ្នល់។

សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ HONG ZHIXIONG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ លិខិតឆ្លងដែនលេខ E៦៦៩៧៧១២៧ មានទីលំនៅ ក្រុម២៦ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ សម្ភារៈបាត់បង់រួមមាន៖ កាបូប ១ពណ៌ខ្មៅ, លិខិតឆ្លងដែន ១ច្បាប់, ទូរស័ព្ទដៃ ១គ្រឿង ម៉ាក IPHONE7 ពណ៌ផ្កាឈូក, ដុំសាកទូរស័ព្ទ ១គ្រឿង, លុយជាង ១០,០០០ដុល្លារអាមេរិក។

ដោយឡែកជនសង្ស័យមានគ្នា៤នាក់
១-ឈ្មោះ ខៃ ស៊ីង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅក្រុម១១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់ )។
២-ឈ្មោះ ស្រេង ដេវីត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ និស្សិត មានទីលំនៅ ក្រុម៨ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់ ជិះពីក្រោយ )។
៣-ឈ្មោះ មាស សម្បត្តិរតនា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ( សមគំនិត )។
៤-ឈ្មោះ ចេន ស៊ីវនេង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ក្រុមទី១ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( សមគំនិត )។

វត្ថុតាងចាប់យកបាន រួមមាន៖ កាបូប ១ពណ៌ខ្មៅ, លិខិតឆ្លងដែន ១ច្បាប់, កាត ៥សន្លឹក, លុយ ១,២០០ដុល្លារអាមេរិក, ទូរស័ព្ទដៃ ១គ្រឿង ម៉ាក IPHONE7 ពណ៌ផ្កាឈូក, ម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ សេរ៊ីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ ១F-១១៥៤ មានលេខតួ និងលេខម៉ាស៊ីន ៩៤៧៥៤៣០ (មធ្យោបាយធ្វើសកម្មភាព ), ម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ សេរ៊ីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន ៥២៧៣៩៧៤ (ផលនៃអំពើទុច្ចរិត៖ ឆក់បានលុយយកទៅទិញ )។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕