ឃាត.ក​សម្លាប់​បុរស​ម្នាក់​យក​សព​ទម្លាក់​ចូល​ស្រះ​ទឹក​ ចាប់​​បាន​ហើយ​!

​បន្ទាយ​មាន​ជ័យ​ ៖​ ឃាតក​សម្លាប់​បុរស​ម្នាក់​យក​សព​ទៅ​ទម្លាក់​ចូល​ក្នុង​ទឹកស្រះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន​ឃាតក​ហើយ​។​ ជនល្មើស​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៨​ នៅ​ភូមិ​ជំទាវ​ ឃុំ​ឫស្សី​ក្រោក​ ស្រុក​មង្គល​បូ​រី​។​ ​ជនសង្ស័យ​ឈ្មោះ​ អ៊ី​វ​ ប៊ុ​ន​ម៉ៅ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ខាងលើ​។​

​លោក​ឧត្តមសេនីយ៍ត្រី​ សិទ្ធិ​ ឡោះ​ ស្នងការ​រង​នគ​បាល​ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹង​ថា​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​កាលពី​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៨​ ភូមិ​ជំទាវ​ ឃុំ​ឫស្សី​ក្រោក​ ស្រុក​មង្គល​បូ​រី​ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ស្លាប់​ក្នុង​ទឹកស្រះ​ក្បែរ​រោងការ​ខាងត្បូង​ប្រមាណ​២០០​ម៉ែត្រ​ហើយ​បាន​រាយការណ៍​ជូន​កម្លាំង​នគរបាល​ជំនាញ​ចុះ​ពិនិត្យ​ស្រង់​សាកសព​មើលឃើញ​មាន​ស្នាក​វ៉ៃ​ជា​ច្រើន​កន្លែង​ហើយ​រក​ឃើញ​កំណាត់ឈើ​មែក​ដើម​ចាន់​គី​រី​ប្រវែង​ជិត​១​ម៉ែត្រ​ដែល​កាច់​ពី​ដើម​យក​មក​វ៉ៃ​ទៅ​លើ​ជន​រង​គ្រោះ​។​

​លោក​បាន​បញ្ជាក់​ថា​ ក្រោយ​ពិនិត្យ​លើក​សាកសព​ជន​រង​គ្រោះ​ឃើញ​ថា​ករណី​ឃាតកម្ម​សម្លាប់​ជន​រង​គ្រោះ​ហើយ​អូស​ទម្លាក់​ទឹកស្រះ​បណ្តាល​ស្លាប់​ព្រឹក​ឡើង​ប្រទះ​ឃើញ​សាកសព​ស្រាវជ្រាវ​សាច់ញាតិ​នៅ​ក្បែរ​កន្លែង​ជន​ស្លាប់​ដែល​ឃាតកម្ម​នេះ​កើតឡើង​អំណ​ឡុ​ង​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៤​ខែឧសភា​ ឆ្នាំ​២០១៨​។​

​លោក​ឧត្តមសេនីយ៍ត្រី​ សិទ្ធិ​ ឡោះ​ លោក​បាន​បញ្ជាក់​ថា​ក្រោយ​ពេល​ស្រាវជ្រាវ​និង​សាច់ញាតិ​និង​គ្រួសារ​រង​គ្រោះ​បាន​ឲ្យ​ដឹង​គឺ​ជន​រង​គ្រោះ​ចេញពីផ្ទះ​ទៅ​ផឹកស៊ី​រោងការ​អ្នក​ជិតខាង​ក្នុងភូមិ​នៅ​ម៉ោង​៦​ល្ងាច​កាលពី​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៨​ រហូត​ដល់​ម៉ោង​១១​យប់​ មិនឃើញ​មក​ផ្ទះ​តាម​រកតែ​អ្នក​នៅ​រោងការ​ប្រាប់​ថា​បាន​ស្រវឹង​ចេញ​ទៅ​ផ្ទះ​ហើយ​ទើប​ត្រឡប់​មក​ផ្ទះ​វិញ​លុះ​ព្រឹក​ឡើង​ទទួល​ព័ត៌មាន​ប្រទះ​ឃើញ​សាកសព​ប្តី​នៅ​ក្នុង​ស្រះ​ទឹក​ត្រូវ​ឃាតក​ សម្លាប់​ទម្លាក់​ទឹកស្រះ​។​

​លោក​បាន​បញ្ជាក់​ថា​ ក្រោយ​ពេល​មាន​ករណី​ឃាតកម្ម​កើតឡើង​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ចាត់​កម្លាំង​នគរបាល​ជំនាញ​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ហើយ​ទទួល​មុខសញ្ញា​រហូត​ឃាត់ខ្លួន​ឃាតក​ជន​ដៃដល់​ម្នាក់​ឈ្មោះ​ អ៊ី​វ​ ប៊ុ​ន​ម៉ៅ​ តាម​ចម្លើយ​សារភាព​គឺ​ខ្លួន​ពិត​បាន​សម្លាប់​ជន​រង​គ្រោះ​ពិតមែន​ដោយ​ជន​រង​គ្រោះ​ផឹកស៊ី​ស្រវឹង​នៅ​រោងការ​ទំនាស់​ពាក្យ​សំដី​ហើយ​បាន​ឡើង​វ៉ៃ​និង​ឡើង​ជង្គង់​ទៅ​ខ្លួន​ទើប​ខឹង​ហើយ​លួងលោម​បបួល​និង​ជូន​ទៅ​ផ្ទះ​ចេញ​រោងការ​បាន​ប្រមាណ​ជិត​២០០​ម៉ែត្រ​យប់​ស្ងាត់​បាន​កាច់​មេឃ​ដើម​ចាន់​គី​រី​ក្បែរផ្លូវ​ប៉ុនកដៃ​វ៉ៃ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ដួល​សន្លប់​ហើយ​អូស​ទម្លាក់​ទឹកស្រះ​ទើប​បណ្តាល​ស្លាប់​ហើយ​ត្រឡប់​ទៅ​រោងការ​វិញ​។​

លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា​ ដោយ​យោង​តាម​ចម្លើយ​សារភាព​និង​វត្ថុ​តាង​ធ្វើឃាត​កម្ម​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕