គ្រោះអគ្គិភ័យឆាបឆេះផ្ទះជួល ក្នុងភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ

ភ្នំពេញ​ ៖ នៅវេលាយប់ម៉ោង៨:១៥នាទីយប់ ថ្ងៃសៅរ៍ ១២កើត​ ខែជេស្ឋ ​ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨ មានករណីអគ្គិភ័យកើតឡើងនៅចំនុចផ្ទះជួល ក្នុងភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។ ក្នុងនោះដែរមានរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការរាជធានីភ្នំពេញ បានចុះបាញ់អន្តរាគមន៍ពន្លត់ លើខ្នងផ្ទះជួលចំនួន៥បន្ទប់ ដោយប្រើប្រាស់ទឹកអស់ចំនួន ៧គ្រឿង (ឡានមក១១គ្រឿង ) ។

ករណីការឆាបឆេះលើខ្នងបន្ទប់ផ្ទះជួល គឺកើតចេញពីការឆ្លងចរន្ត អគ្គិសនី ពីក្នុងបន្ទប់ផ្ទះជួលទី២ ក្នុងចំណោមបន្ទប់ផ្ទះជួលទាំង៥ជាប់គ្នា ដោយសារម្ចាស់ផ្ទះជួលចាក់សោរចេញទៅខាងក្រៅបាត់ មិនបិតបារ៉ែតភ្លើង ទើបបណ្តាលអោយមានការឆាបឆេះតែម្តង ។ ករណីការឆាបឆេះក្នុងបន្ទប់ផ្ទះជួលខាងលើនេះ​ គឺមិនបណ្តោយអោយរងរបួស ឬក៍គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។