ជុម! លក់គ្រឿងញៀនដូចលក់នំប៉័ង ត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តតាកែវ ៖ នៅថ្ងៃសុក្រ ១១ កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត​បានបញ្ជូនខ្លួនជនសង្ស័យចំនួន០២នាក់ រួមនឹងវត្ថុតាង(ថ្នាំញៀន)ទៅតុលាការពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាន​នគរ​បាល​​​​ខេត្ត​តាកែវ និងមានការ​សម្រប​​សម្រួល​ពីលោកព្រះ​រាជ​​អាជ្ញារង នៃអយ្យការអមសាលា​ដំបូង​ខេ​ត្ត​តាកែវ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៨៖៤០នាទី នៅចំណុច​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុងភូមិ​កណ្ដឹង ឃុំកណ្ដឹង ស្រុកបាទី ខណ:ពេលជនសង្ស័យកំពុងជិះធ្វើសកម្មភាព ។

ជនសង្ស័យទាំង០២នាក់ មានទី១/.ឈ្មោះ ជា រ៉ាដា ភេទប្រុស អាយុ​​​២៣ឆ្នាំ(មុខរបរមិនពិតប្រាកដ) រស់នៅ​ភូមិ​ត្រពាំងទ្រា ឃុំរវៀង ស្រុកសំរោង និងទី២/.ឈ្មោះ អ៊ូ ប្រុសនាង ភេទប្រុស អាយុ២៨ឆ្នាំ(មុខរបរមិនពិតប្រាកដ) រស់នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ។ក្រោយឃាត់ខ្លួនកម្លាំងជំនាញបានដកហូតវត្ថុតាង​រួម​មាន​៖ម្សៅក្រាម​ពណ៌សថ្លា​ចំនួន ​០៤​កញ្ចប់(ធំ០៣កញ្ចប់) ខ្សែក០១ខ្សែ ខ្សែដៃ០១ខ្សែ និង​រថយន្ត​០១​​គ្រឿង ។