ជិះម៉ូតូវ៉ារថយន្ត ជ្រុលទៅបុករថយន្តធន់ធំ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌

ភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមនៅកន្លែងកើហេតុបន្ទាប់ពីជិះម៉ូតូជ្រុលទៅបុករថយន្តធន់ធំ កាលពីវេលាម៉ោង ៥និង១៥ នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ផ្លូវ២០០៤ ភូមិរលា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះដែលស្លាប់មានឈ្មោះ វ៉ាន់ រ៉ាដេត អាយុ២៧ឆ្នាំ ស្នាក់ នៅផ្ទះលេខ៣ ផ្លូវលេខ៦១០ ភូមិ២១ សង្កាត់បឹងកក់២ ខណ្ឌទួល គោក ធ្វើដំណើរដោយម៉ូតូម៉ាក FZ ពាក់ស្លាកលេខ ភ្នំពេញ 1CA-8398  ។ រីឯរថយន្តធន់ធំ ពាក់ស្លាកលេខ ភ្នំពេញ 3D-8661 អ្នកបើកបររត់បាត់ ។ 

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើនេះ ជិះម៉ូតូតែម្នាក់ឯង ក្នុងទិសដៅពីត្បូងទៅជើង រីឯរថយន្តធន់ធំ ទិសដៅជើងទៅត្បូង (បញ្ច្រាសទិសគ្នា ) ។ លុះជិតមកដល់ចំណុចកើតហេតុ ម៉ូតូបានបន្ថែមល្បឿនដើម្បីវ៉ារថយន្តនៅពីមុខ ប៉ុន្តែចៃដន្យវ៉ាក់អើជាមួយរថយន្តបុកចំពីមុខពេញទំហឹង បណ្តាលឱ្យកើតហេតុបែបនេះតែម្តង ៕