នគរបាលម្នាក់ជិះម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង

ភ្នំពេញ ៖ នគរបាលម្នាក់មិនដឹងជិះម៉ូតូបះជាមួយនិងអ្វីនោះទេ បានដួលម៉ូតូបោកក្បាលនិងថ្នល់ ស្លាប់ភ្លាមៗនៅនិងកន្លែង កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅលើដងផ្លូវជាតិលេខ១ ត្រង់ចំនុចមុខឃ្លោងទ្វារចូលវត្តគៀនស្វាយ ក្នុងក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវ៉ែវអ៊ុី ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1A-8319 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើ ដោយផ្លូវងងឹតផងនោះ ហើយមិនដឹងបះជាមួយអ្វីនោះទេ បានដួលបោកក្បាលនិងថ្នល់បែកក្បាលស្លាប់ក្នុងថ្លុមឈាមយ៉ាងរន្ធត់ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា សពជន រងគ្រោះមានឈ្មោះ ភិន ភេទប្រុស អាយុ ៤៨ឆ្នាំមុខរបរ ជាមន្ត្រីនគរបាល មានស្រុក កំណើតនៅអ្នកលឿង ឯខេត្តព្រៃវែង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែងយកទៅម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីស្រាវជ្រាវរកពីមូលហេតុឲ្យបានច្បាស់ និងទុកប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារនៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះ ក្រោយពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕